វៀតណាមយកចិត្តទុកដាក់ជានិច្ចដល់ការជំរុញវឌ្ឍនភាពនិងយុត្តិធម៌សង្គម

(VOVWORLD) - ក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា វៀតណាម ផ្តល់អាទិភាពជានិច្ចដល់ការជំរុញវឌ្ឍនភាព និងយុត្តិធម៌សង្គម ដោយចាត់ទុកថានេះ ជាគោលដៅ ភារកិច្ច និងវិធានការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ 
វៀតណាមយកចិត្តទុកដាក់ជានិច្ចដល់ការជំរុញវឌ្ឍនភាពនិងយុត្តិធម៌សង្គម - ảnh 1លោកឯកអគ្គរដ្ឋទូត Mai Phan Dung ថ្លែងនៅសន្និសីទពលកម្មអន្តរជាតិលើកទី១១២។ (រូបថត៖ VNA) 
នាថ្ងៃទី ១១ មិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុង ហ្សឺណែវ តំណាងរដ្ឋាភិបាលវៀតណាមបានថ្លែងសុន្ទរកថាក្នុងសន្និសីទពលកម្មអន្តរ ជាតិលើកទី១១២។
ក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា វៀតណាម ផ្តល់អាទិភាពជានិច្ចដល់ការជំរុញវឌ្ឍនភាព និងយុត្តិធម៌សង្គម ដោយចាត់ទុកថានេះ ជាគោលដៅ ភារកិច្ច និងវិធានការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឯក អគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាមនឹងបន្តផ្លាស់ប្ដូរថ្មី និងកែលម្អប្រព័ន្ធច្បាប់ ដើម្បី ពង្រឹងប្រព័ន្ធសន្តិសុខ និងសុខុមាលភាពសង្គម ជំរុញការងារសមរម្យ ការងារប្រកប ដោយគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្ស កសាងទីផ្សារការងារប្រកបដោយ ប្រសិទ្ធភាព តាមនោះ រួមចំណែកធានាជីវភាពរស់នៅគ្រប់គ្រាន់សម្រាប់ប្រជាជន ទាំងអស់។ គួរជម្រាបថា សន្និសីទពលកម្មអន្តរជាតិ គឺជាសន្និសីទជាប្រចាំដែលរៀបចំ ដោយអង្គការពលកម្មអន្តរជាតិ (ILO) ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល មជ្ឈដ្ឋាននិយោជក់ និងនិយោជិកមកពីប្រទេសជាសមាជិកចំនួន ១៨៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ