វៀតណាមយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយហូឡង់

វៀតណាមយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយហូឡង់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ (nguyentandung.org))

        Vovworld-ក្នុងកម្មវិធីចូលរួមសន្និសីទកំពូលសន្តិសុខនុយគ្លេអ៊ែលើកទី៣​នៅ​
ប្រទេសហូឡង់ នារាត្រីថ្ងៃទី២៥មិនា(តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី​វៀត​
ណាមលោក Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រី​ហូឡង់​លោក
Mark Rutte។ ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អះអាងថា​វៀតណាមយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពនិង​កិច្ច​សហប្រតិប
ត្តិការជាមួយហូឡង់ ចាត់ទុកនេះជាទំនាក់ទំនងគំរូមួយរវាងវៀត​ណាម​ជាមួយ
ប្រទេសអឺរ៉ុបនានា។​នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តរក្សា​ការផ្លាស់ប្តូរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់សំដៅជំរុញថែមទៀតទំនាក់ទំនងរវាង​ប្រទេសទាំងពីរ។​ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតំលៃកិច្ចសហប្រតិបត្តិការ​ការពារ​ជាតិរវាប្រទេស
ទាំងពីរអភិវឌ្ឍន៍យ់ាងសកម្មនិងប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សម្ដែងថា​វៀតណាមស្វាគមន៍សុឆ័ន្ទះ​ការ​យកចិត្តទុកដាក់និងបំណងរបស់ហូឡង់បន្ត
រួមចំណែកសកម្មទៅក្នុងសន្តិភាព​ស្ថិរភាពក្នុងដំបន់ក្នុងនោះមានការធានាសេរីភាព
សន្តិសុខសុវត្ថិភាពនាវាចរណ៍។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរហូឡង់
បន្តគាំទ្រវៀតណាមបង្កើន​ទំនាក់​ទំនងលើគ្រប់វិស័យជាមួយ EU គាំទ្រការដែលគណៈ
កម្មាធិការអឺរ៉ុប (EC) អនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិងសហប្រតិបត្តិការលើ
គ្រប់វិស័យ (PCA) និងទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារក្នុងដំណាក់កាល​
បញ្ចប់​ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-​EU (EVFTA) ក្នុង​ឆ្នាំ
២០១៤។

        មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលបង្គំគាល់​ព្រះមហាក្សត្រ​យានី
ហូឡង់ Maxima ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ