វៀតណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយម៉ុងហ្គោលី

(VOVworld) - នារសៀលថ្ងៃទី២ ធ្នូ នៅទីស្ដីការរដ្ឋសភា អនុប្រធានរដ្ឋសភាវៀត
ណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
សវនកម្មជាតិម៉ុងហ្គោលីដឹកនាំដោយលោក Zangad Ayur អគ្គសវនករជាតិដែលកំពុង
បំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បាន
អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការបន្តពង្រឹងនិងពង្រីក
ទំនាក់ទំនងសហប្រតិបតិ្តការជាមួយម៉ុងហ្គោលី។

វៀតណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយម៉ុងហ្គោលី - ảnh 1
អនុប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូសវនកម្មជាតិម៉ុងហ្គោលីដឹកនាំដោយលោក Zangad Ayur (រុបថត៖TTXVN)


អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan មានគោលបំណងថា ភាគីទាំង២បង្កើន
ការជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍ក្នុងសកម្មភាពសវនកម្ម សហការយ៉ាង
ស្អិតរមួតនៅវេទិការពហុភាគីនានា ព្រមទាំងបន្តរក្សាបណ្ដាដំណើរទស្សនកិច្ចនិង
ជំនួបសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមសមាជិកសមាជិការសភាមិត្តភាព
សំដៅបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំង២។ទន្ទឹមនឹងនោះភាគី
ទាំង២បន្តជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចដែលនាំមូកនូវផលប្រយោជន៍ដូច
គ្នា ដោយផ្អែកទៅលើមូលដ្ឋានពង្រីកសក្ដានុភាព ឧត្តមភាព នាំទំនាក់ទំនងសហ
ប្រតិបតិ្តការសេដ្ឋកិច្ចឲ្យសក្ដិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាង
ប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ