វៀតណាមរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់សហគមន៍និយាយភាសាបារាំង

វៀតណាមរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់សហគមន៍និយាយភាសាបារាំង - ảnh 1
អនុរដ្ឋ មន្ត្រីក្រសួងការបទេសវៀតណាម លោក Ha Kim Ngoc អញ្ជើញថ្លែងមតិក្នុងពិធី

(VOVworld)-នាយប់ថ្ងៃទី១៧មិនានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀត
ណាមបានរួមសហការជាមួយអង្គការអន្តរជាតិនិយាយភាសាបារាំង (OIF) រៀបចំ
 ពិធីរំលឹកទិវាអន្តរជាតិនិយាយភាសាបារាំង។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋ
មន្ត្រីក្រសួងការបទេសវៀតណាម លោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះ
 បណ្តាសមិទ្ធិផលដែលសហគមន៍និយាយភាសាបារាំងទទួលបានលើវិស័យសហ
ប្រតិបត្តិការនិងការរួមចំណែកសកម្មរបស់សហគមន៍និយាយភាសាបារាំងក្នុងការ
 ដោះស្រាយរាល់ការសាកល្បងសកលលោកទាំងខាងសន្តិសុខនិងការអភិវឌ្ឍន៍។
លោក Ha Kim Ngoc បានអះអាងថា៖

        “វៀតណាមបាន កំពុងនិងបន្តម្ចាស់ការរួមចំណែកសកម្មទៅក្នុងការពង្រឹង
 ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍និយាយភាសាបារាំង
ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍និរន្តរភាពលើពិភពលោកទាំងមូល។ វៀត
ណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានភ្ជាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់សហគមន៍
និយាយភាសានារាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។

        រីឯខ្លួនវិណលោក Eric Normand Thibeault តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គ
ការអន្តរជាតិនិយាយភាសាបារាំងបានសង្កត់ធ្ងន់ថា អង្គការអន្តរជាតិនិយាយភាសា
បារាំង វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ