វៀតណាមរួមចំណែកយ៉ាងសកម្មនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC លើកទី២១

 វៀតណាមរួមចំណែកយ៉ាងសកម្មនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC លើកទី២១ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Truong Chi Trung ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន VOV

(VOV)_នាថ្ងៃទី២២ តុលា សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃវេទិកាសហប្រតិ
បត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក ( APEC) លើកទី២១ នៅទីក្រុងប៉េកាំង (ចិន) ​បាន
​អនុម័ត្ត​ទៅលើសេចក្ដីថ្លែងការណ៍១៨ខ។ សេចក្ដីថ្លែងការណ៍នេះបានអះអាងថា៖​
 ក្នុងស្ថានភាពខឿនសេដ្ឋកិច្ចសកលបន្តប្រឈមមុខនឹង​តម្រូវការរួម​នៅអន់ខ្សោយ 
កំណើនមិនស្មើគ្នា …លៗ ដូច្នេះ APEC ​ដើរតួនាទីជាកម្លាំង​ចលករ​នៃខឿនសេដ្ឋកិច្ច
សកល ត្រូវនាំមុខក្នុងដំណើការស្ដារខឿនសេដ្ឋកិច្ចឡើ​ង​វិញ ឆ្ពោះទៅគោលដៅកំ
ណើនខ្លាំងក្លា ចីរភាពនិងតុល្យភាព។ សេចក្ដីថ្លែងការណ៍​នេះបានសង្កត់ធ្ងន់ដល់
សារសំខាន់នៃដំណើការសហប្រតិបត្តិការរវាងបណ្ដារដ្ឋ​មន្ត្រីហិរញ្ញវត្ថុ APEC ( FMP)
 ដូចជាវេទិកា១សំរាប់បណ្ដាខឿន​សេដ្ឋកិច្ច​ក្នុង​តំបន់​ចែក​រំលែកបទពិសោធន៍ ផ្លាស់
ប្តូរ បង្កើនការស្រុះចិត្តគំនិត និងកិច្ចសហប្រតិបត្តិការ។ គណៈប្រតិភូវៀតណាមបាន
ចូលរួមនិងចែករំលែកបណ្ដាបទពិសោធន៍ជាក់ស្ដែង ក្នុងការលាតត្រដាងអនុវត្ត
បណ្ដាវិធានការបំរើគោលដៅរៀបចំរចនា​សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា
ការបង្កើនទុនវិនិយោគសំរាប់ហេដ្ឋារចនាសម្ព័ន្ធ ដោយជះប្រទះការលំបាកពីវបត្តិ
សេដ្ឋកិច្ចហិរញ្ញវត្ថុសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ