វៀតណាមរួមចំណែកសកម្មក្នុងសន្និសីទ AMM 48

វៀតណាមរួមចំណែកសកម្មក្នុងសន្និសីទ AMM 48 - ảnh 1
វៀតណាមរួមចំណែកសកម្មក្នុងសន្និសីទ AMM 48 (VOV)


        Vovworld-បន្ទាប់ពីសន្និសីទ AMM 48 និងសន្និសីទទាក់ទិននានាបានបិទ​
បញ្ចប់ នាថ្ងៃទី៦សីហា ឆ្លើយសម្ភាសអ្នកយកព័ត៌មាន VOV ឧបនាយករដ្ឋមន្ត្រី​និង
ជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា សន្និសីទ
ទទួលបានលទ្ធផលសំខាន់និងគណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម។

“យើងអះអាងបន្តអនុវត្តដើម្បីធានាអនុវត្តរាល់កិច្ចសន្យាក្នុងអាស៊ានដើម្បីរួមចំណែក
ក្នុងការបង្កើនតួនាទីរបស់អាស៊ាន ពិសេសគឺតួនាទីស្នូលដែលចំណុច​គិន្លឹះនៅទី
នេះគឺកសាងសាមគ្គីភាពឯកភាពលើបណ្ដាបញ្ហា។ វៀតណាមបានរួម​ចំណែកក្នុង
ការលើកសំណើរជាក់ស្ដែងក្នុងដៃគូសហប្រតិបត្តិការរបស់វៀតណាមពីវិស័យ
សេដ្ឋកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដល់វិនិយោគសន្តិសុខ។”

        ចែករំលែកអំពីបញ្ហាស្នូលមួយនៅសន្និសីទលើកនេះគឺជាស្ថានភាពនៅ​សមុទ្រ
ខាងកើត ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា៖

        “នេះជាប្រធានបទមួយត្រូវបានបណ្ដារដ្ឋមន្ត្រីអាស៊ានឯកភាពខ្ពស់សម្ដែង​ការ
ព្រួយបារម្ភ។ នេះក៏ជាលើកដំបូងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានព្រួយ​បារម្ភ​រួមអំពីបញ្ហាសាងសងកោះបើកទូលាយកោះនៅវេទិការអាស៊ានលើកនេះ។ បណ្ដារដ្ឋមន្ត្រី
បានសង្កត់ធ្ងន់ត្រូវអនុវត្តម៉ឹងម៉ាត់សេចក្តីថ្លែងការណ៍សំរាប់ភាគី​នានានៅសមុទ្រខាង
កើតពិសេសគឺរក្សាសភាពដើមមិនផ្លាស់ប្តូរធ្វើឲ្យស្មុគស្មាញស្ថានភាពនៅដំបន់សមុទ្រ
ខាងកើត។ បណ្ដារដ្ឋមន្ត្រីបានអះអាងការប្តេជ្ញាត្រូវ​ឈានទៅចុះហត្ថលេខាលើក្រម
ប្រតិបត្តិដំបន់នៅសមុទ្រខាងកើតដើម្បីធានារួមចំណែករក្សាសន្តិភាពនិងស្ថិរភាពនៅ
សមុទ្រខាងកើត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ