វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងការអនុវត្តបណ្ដាភារកិច្ចរបស់ IAEA


វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងការអនុវត្តបណ្ដាភារកិច្ចរបស់ IAEA - ảnh 1
វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងការអនុវត្តបណ្ដាភារកិច្ចរបស់ IAEA (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា នៅទីស្នាក់ការរបស់ អ​.ស.ប. នៅទីក្រុង New York
អាមេរិក មហាសន្និបាតនៃ អ.ស.ប. នីតិកាលទី ៦៩ បានដំណើរការសម័យប្រជុំពេញ អង្គរដើម្បីពិភាពក្សានិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពី “របាយការណ៍របស់ទី ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ   (IAEA)”។ ថ្លែងមតិនៅសម័យប្រជុំលើកនេះ ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប. ឯកអគ្គរដ្ឋទូត លោស្រី
Nguyen Phuong Nga បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការខំប្រឹងប្រែងរបស់ IAEA ក្នុងការធានាសន្តិសុខសុវត្តិភាពនុយក្លេអ៊ែរ ក៏ដូជា ការជួយឧបត្ថម្ភប្រទេសជាសមាជិក
របស់ IAEA ចំនួន ៣០ ក្នុងនោះមានវៀតណាម ត្រៀមរៀបចំបណ្ដាមូលដ្ឋានរចនា សម្ព័ន្ធចាំបាច់សំរាប់ការកសាងរោងចក្រថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព
។លោកស្តី ឯកអគ្គរដ្ឋទូតបានអះអាងថា៖ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សារអភិបាល
IAEA អាណត្តិ ២០១៣-២០១៤ វៀតណាមបានរួមវិភាគទានយ៉ាងសកម្មក្នុងការអនុវត្ត
បណ្ដាភារកិច្ចរបស់ IAEA។ វៀតណាមគាំទ្រការប្រើប្រាស់ថាមពលនិងបច្ចេកទេស
បរមាណូដើម្បីគោលដៅសន្តិភាពបំរើការអភិវឌ្ឍន៍។

លោកស្រី Nguyen Phuong Nga បានសង្កត់ធន្ង់ថា៖ បណ្ដាប្រទេសត្រូវប្រតិបត្តិយ៉ាង
ម៉ត់ចត់ភារកិច្ចអន្តរជាតិជាពិសេសគឺស្តង់ដាធានាសុវត្ថិភាពសន្តិសុខនុយក្លេអ៊ែរ។ ក៏ក្នុងឱកាសនេះដែរ លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានថ្លែង
អំណរគុណបណ្ដាប្រទេសជាសមាជិកដែគូអន្តរជាតិនិង IAEA ដែលបានសហ
ប្រតិបតិ្តការជួយឧបត្ថម្ភវៀតណាមក្នុងរយៈពេលបំពេញតួនាទីជាប្រធានក្រុម
ប្រឹក្សាអភិបាល IAEA អាណត្តិ ២០១៣-២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ