វៀតណាមរួមវិភាគទានសំខាន់ក្នុងការកសាងសហគមន៍អាស៊ាន។

វៀតណាមរួមវិភាគទានសំខាន់ក្នុងការកសាងសហគមន៍អាស៊ាន។ - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានអះអាងថា វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន។

(VOV)-ដូចនឹងព័ត៌មានដែលយើងខ្ញុំបានផ្សាយហើយថា សន្និសីទជាន់ខ្ពស់
អាស៊ាន​លើកទី​២០បានបិទនាថ្ងៃទី៤មេសានៅរាជធានីភ្នំពេញ-កម្ពុជា។ ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នក​ព័ត៌មាន​ក្រោយពេលបញ្ជប់សន្និសីទ រដ្ឋមន្ត្រី
ការបរទេសវៀតណាម Pham Binh Minh សមាជិកគណៈប្រតិភូវៀតណាម ដែលចូលរួមសន្និសីទបានអះអាងថា វៀតណាម​បានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសហគមន៍អាស៊ាន។ តាមរដ្ឋមន្ត្រី Pham Binh Minh ថាបន្ត
ទឹសស្លោក “ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ” នៅ​សន្និសីទ​លើក នេះគណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានការរួមវិភាគទានសំខាន់ទៅក្នុងបណ្ដាចំណុចអាទិភាពរបស់អាស៊ាន​និងដំបន់ក៏ដូចជាក្នុងការបង្កើនសាមគ្គភាពអាស៊ាន។ “យើងបានរួមចំណែករាល់វិធានការជាក់ស្ដែងដើម្បីអនុវត្តដំណើរការកសាង​សហគមន៍អាស៊ាននាឆ្នាំ២០១៥។ ពិសេសគឺយកចិត្តទុកដាក់ដល់បណ្ដា​
គំរោងការ​តភ្ជាប់ក្នុងដំបន់។ ទីពីរគឺយើងបានរួមចំណែកក្នុងការបង្កើនតួនាទី
ស្នូលរបស់​អាស៊ាន ក្នុងនោះជំរុញយន្តការដែលមានស្រាប់ដូចជា ARF ក៏ដូច
ជាបង្កើន​កិច្ច​សហប្រតិបត្តិការជាមួយបណ្ដាប្រទេសដៃគូរ។ បញ្ហាទី៣គឺ
យើងបានរួម​ចំណែក​រាល់វិធានការបង្កើនតួនាទីរបស់អាស៊ានក្នុងការរក្សា
សន្តិភាព ស្ថិរភាពក្នុងដំបន់ ពិសេសគឺចំពោះបញ្ហាសមុទ្រខាងកើត។ យើង ក៏ស្នើរវិធានការបង្កើនការប្រើប្រាស់​ទន្លេមេគ្គងដ៏ស្ថិរភាពចីរភាពផងដែរ៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ