វៀតណាមរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាពិភពលោក បង្ការប្រឆាំងនឹងជំងឺ AIDS

វៀតណាមរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាពិភពលោក បង្ការប្រឆាំងនឹងជំងឺ AIDS - ảnh 1
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាពិភពលោក បង្ការប្រឆាំងនឹងជំងឺ AIDS (ថ្ងៃទី ១ ធ្នូ) (Image: Vietnam+)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាពិភពលោក
បង្ការប្រឆាំងនឹងជំងឺ AIDS (ថ្ងៃទី ១ ធ្នូ) អ.ស.ប. បានអប់អរសារទរដ្ឋាភិបាល វៀតណាមដោយសមិទ្ធិដែលទទួលបានក្នុងការបង្កាប្រឆាំងនឹង HIV/AIDS និង អំពាវនាវធ្វើសកម្មភាពជាក់ស្តែងសំដៅវិនិយោគសំរាប់ការងារបង្ការប្រឆាំងនឹង
HIV/AIDS ប្រកបដោយប្រសិទ្ធភាពជាងទៀត។ នាយកកម្មវិធីសហការនៃ អ.ស.ប
អំពីជំងឺ  HIV/AIDS – UNAIDS ប្រចាំនៅវៀតណាម បណ្ឌិត Kristian Schoultz បាន
ចាត់ទុកថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានបើកទូលាយ កម្មវិធីព្យាបាល
ជំងឺ HIV និងកាត់បន្ថយករណីឆ្លងមេរោគ HIV។ ក្នុងពេលនោះ អង្គការសុខាភិបាល
ពិភពលោក (WHO) បានអំពាវនាវឲ្យវៀតណាមបន្តជំរុញ បណ្ដាការខំប្រឹងប្រែង
ក្នុងការបង្កើនរបៀបទាក់ទងផ្ទាល់នៃបណ្ដាក្រុមអ្នកមាន លទ្ធភាពឆ្លង HIV/AIDS ខ្ពស់ទៅពិនិត្យជំងឺនៅសេវ៉ាកម្មបង្ការឆ្លងជំងឺ HIV។ ក៏ក្នុងឱកាសនេះដែរ ខេត្តនានា
នៅវៀតណាម ដូចជា ខេត្ត Dien Bien និងខេត្ត Phu Yen សុទ្ធតែរៀបចំសកម្មភាព
រំលឹកខួបអនុស្សារវរីយ៍លើកទី ២៥ នៃទិវាពិភពលោកបង្ការប្រឆាំងនឹងជំងឺ AIDS
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ