វៀតណាម-រុស្ស៊ីបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យា

(VNA) – ក្នុងក្របខ័ណ្ឌសម័ប្រជុំលើកទី ១៥ គណៈកម្មាធិការអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យានិង
បច្ចេកទេសវៀតណាម-រុស្ស៊ី ដែលបានប្រព្រឹត្តទៅ នៅរដ្ឋធានី មូស្គូ (រុស្ស៊ី) ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai និងឧបនាយករដ្ឋមន្ត្រីទី ១
រុស្ស៊ី  Igor Shuvalov បានចុះហេត្ថលេខាលើឯកសារស្តីពីលទ្ធផលនៃសម័យ
ប្រជុំនិង ការព្រមព្រៀងថា៖ សម័យប្រជុំលើកទី ១៦ របស់គណៈកម្មាធិការ
ដែលនឹងត្រូវបាន រៀបចំឡើងនៅទីក្រុងហាណូយ នាចុងឆ្នាំ ២០១៣។
ឧបនាយករដ្ឋមន្ត្រីទាំង ២ រូប និងជាប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាល បានធ្វើជាកស្សិណសាក្សីពិធីចុះហេត្ថលេខាលើសេចក្តីថ្លែងការអំពីដំណើរ
ការអនុវត្តផែនការសកម្មភាពរួមវៀតណាម-រុស្ស៊ី ក្នុងកិច្ចសហប្រតិបត្តិការលើ
វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដល់ឆ្នាំ ២០១៥ ។ ទន្ទឹមនឹងនោះ ភាគី
ទាំង ២ បានព្រម ព្រៀងអំពីការបង្កើតក្រុមការងាររួមជាន់ខ្ពស់ សំដៅជំរុញ
បណ្ដាគំរោងការណ៍ សហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែម
ទៀត៕

វៀតណាម-រុស្ស៊ីបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យា - ảnh 1
សម័ប្រជុំលើកទី ១៥ គណៈកម្មាធិការអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យានិង បច្ចេកទេសវៀតណាម-រុស្ស៊ី (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ