វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការអប់រំតាមកាណាល់អង្គការសង្គមនានា

វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការអប់រំតាមកាណាល់អង្គការសង្គមនានា  - ảnh 1
និស្សិតវៀតណាមប្រមាណ៧បាន់នាក់កំពុងសិក្សារនៅរុស្ស៊ី

          (VOV)_សន្និសីទតុមូល ដោយប្រធានបទ៖ កិច្ចសហប្រតិបត្តិការវៀតណាម-
រុស្ស៊ី ក្នុងវិស័យអប់រំ តាមរយៈកាណាល់អង្គការសង្គមនានា ត្រូវបានរៀប​ចំឡើង​នា
ព្រឹកថ្ងៃទី៧ វិច្ឆិកា នៅទីក្រុងហាណូយនៃប្រទេសវៀតណាម។​

          នៅទីនេះ បណ្ដាដំណាងបានចាត់ទុកថា៖ រុស្ស៊ីមានសក្ដានុភាពនិងតួនាទីសំ
ខាន់នៅក្នុងខឿនអប់រំនៅលើសកលលោកទាំងមូល។ ក្នុងទស្សវត្ស៍ចំនួន៦កន្លងទៅ
 ​សហព័ន្ធ​រុស្ស៊ី (មុនោះគឺសហភាព​សូវៀត) បានបណ្ដុះបណ្ដាលអ្នកវិទ្យាសាស្ត្រ អ្នក
ជំនាញការរាប់ពាន់នាក់សំរាប់​វៀតណាម ក្នុងបុព្វហេតុកសាងប្រទេសជាតិ។ ​
សាស្ត្រាចារ្យ ​ Tran Dinh Long សមាជិកបណ្ឌិតសភា  និងជាអនុប្រធានមជ្ឈឹម​សម្ព័ន្ធ
សមាគមមិត្តភាពវៀតណាម-រុស្ស៊ី បានចាត់ទុកថា៖

          “ ជំនាន់យើងខ្ញុំ ភាគច្រើនដែលបានបញ្ចប់សញ្ញាប័ត​នៅរុស្ស៊ី ​បានក្លាយទៅជា
ថ្នាក់ដឹកនាំ។​ នេះគឺជាមោទនភាព និងយើងត្រូវពង្រីកប្រការនេះអោយជំនាន់វ័យក្មេង។ 
ការ​ព្រួយបារម្មណ៍បំផុតរបស់យើងខ្ញុំនាបច្ចុប្បន្ន នោះគឺធ្វើយ៉ាងម៉េច ដើម្បីជំនាន់​វ័យ
ក្មេងរៀនភាសារុស្ស៊ី បណ្ដាបច្ចេកវិទ្យាខ្ពស់បំផុត ទំនើបបំផុតរបស់រុស្ស៊ី សំដៅអនុវត្តនៅវៀតណាម។”

          នាបច្ចុប្បន្ន មាននិស្សិតវៀតណាមប្រមាណ៧បាន់នាក់កំពុងសិក្សារនៅរុស្ស៊ី
 ក្នុងនោះ មាននិស្សិតជាង២ពាន់នាក់កំពុងសិក្សារ តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋា
ភិបាលនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ