វៀតណាមលើកទឹកចិត្តសហគ្រាសអង់គ្លេសមកវិនិយោគនៅវៀតណាម

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung សង្កត់ធ្ងន់ទៅលើ ការអភិវឌ្ឍន៍ប្រកប ដោយភាពល្អប្រសើរនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស នា ពេលកន្លងទៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ 
វៀតណាមលើកទឹកចិត្តសហគ្រាសអង់គ្លេសមកវិនិយោគនៅវៀតណាម - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) អញ្ជើញទទួលជួបសន្ទនាឧកញ៉ា James Mayer Sassoon នាយកប្រតិបត្តិការសម្ព័ន្ធក្រុមហ៊ុន Jardine Matheson (រូបថត៖ TTXVN)


នាថ្ងៃទី១៧ មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញទទួលជួបសន្ទនាឧកញ៉ា James Mayer Sassoon នាយកប្រតិបត្តិការសម្ព័ន្ធក្រុមហ៊ុន Jardine Matheson ចំណុះចក្រភពអង់គ្លេស។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung សង្កត់ធ្ងន់ទៅលើ ការអភិវឌ្ឍន៍ប្រកប ដោយភាពល្អប្រសើរនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស នា ពេលកន្លងទៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ លោកឧបនាយករដ្ឋមន្ត្រីស្នើរឲ្យសហគ្រាសដែលកំពុងបណ្ដាក់ទុននៅវៀតណាមនោះ ក្លាយទៅជាស្ពានតភ្ជាប់តភ្ជាប់រវាងមជ្ឈដ្ឋានសហគ្រាសនៃប្រទេសទាំង២ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឲ្យអភិវឌ្ឍន៍កាន់តែជាក់ស្ដែងនិងសកម្ម នាំមកនូវ ផលប្រយោជន៍សំរាប់ភាគីទាំង២។

        រីឯខ្លួនវិញ ឧកញ៉ា James Mayer Sassoon បានសំដែងការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះសមិទ្ធិផលនានាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចដែលវៀតណាមទទួលបាន តាមនោះ នាំមកនូវឱកាសសំរាប់វិនិយោគិនបរទេសដូចសម្ព័ន្ធ ក្រុមហ៊ុន Jardine Matheson ដែរ។ ឧកញ៉ា James Mayer Sassoon ក៏បានវាយតំលៃ ខ្ពស់ចំពោះគោលនយោបាយសំដៅកែលំអបរិយាកាសវិនិយោគ បង្កភាពងាយ ស្រួលសំរាប់សហគ្រាស ដែលវៀតណាមបាននិងកំពុងជំរុញខ្លាំងនាពេល កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ