វៀតណាមលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១២

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបតែបានចេញសេចក្តីសម្រេចស្តីពីការលើកលែងទិដ្ឋា ការសម្រាប់ពលរដ្ឋនៃប្រទេសដូចខាងក្រោម៖ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋបារាំង សាធារណរដ្ឋអ៊ីតាលី ព្រះរាជាណាចក្រអេស្ប៉ាញ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង សហព័ន្ធរុស្ស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រដាណឺម៉ាក ព្រះរាជាណាចក្រ ស៊ុយអែត ព្រះរាជាណាចក្រន័រវេស និងសាធា រណរដ្ឋហ្វាំងឡង់។

សេចក្តីសម្រេចបានចែងយ៉ាងច្បាស់ថា ការលើកលែងទិដ្ឋាការត្រូវបានផ្តល់ចំពោះពលរដ្ឋនៃប្រទេសទាំង ១២ ខាងលើ សម្រាប់ការស្នាក់នៅបណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃចូល ដោយមិនគិតពីប្រភេទលិខិតឆ្លងដែន ឬគោលបំណងនៃការចូលនៅឡើយ ដោយឈរលើមូលដ្ឋាននៃការបំពេញលក្ខខណ្ឌចូលបានពេញលេញដូចដែលបានកំណត់ដោយច្បាប់របស់វៀតណាម។ គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសខាងលើដែលចូលប្រទេសវៀតណាមនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ១៤  ខែមីនាឆ្នាំ ២០២៨ ហើយនឹងត្រូវបានពិចារណាសម្រាប់ការពន្យាពេល ស្របតាមបទប្បញ្ញត្តិនៃច្បាប់របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ