វៀតណាមលើកឡើងដំណោះស្រាយគ្រប់គ្រងមហាសាគរនៅមហាសន្និបាតសមុទ្រអាស៊ីបូព៌ា

វៀតណាមលើកឡើងដំណោះស្រាយគ្រប់គ្រងមហាសាគរនៅមហាសន្និបាតសមុទ្រអាស៊ីបូព៌ា - ảnh 1
វៀតណាមលើកឡើងដំណោះស្រាយគ្រប់គ្រងមហាសាគរនៅមហាសន្និបាតសមុទ្រអាស៊ីបូព៌ា



        Vovworld-ក្នុងក្របខ័ណ្ឌមហាសន្និបាតសមុទ្រអាស៊ីបូព៌ាដោយវៀតណាម​ទទួល​រៀបចំ នាព្រឹកថ្ងៃទី១៧វិច្ឆិកានៅក្រុង Da Nang បណ្ដាដំណាងចូលរួម​សន្និសីទ​សិក្ខាសាលា​អន្តរជាតិដោយប្រធានបទ ទស្សវត្សមួយនៃទំនាក់ទំនង​ដៃគូ​ក្នុងការ​អភិវឌ្ឍន៍និរន្តរភាពដំបន់សមុទ្រអាស៊ីបូព៌ា-រួមកំលាំងកាយចិត្ត​និង​សមិទ្ធិ។​ នៅសម័យ​ពេញអង្គលោក Chu Pham Ngoc Hien អនុរដ្ឋមន្ត្រី​ក្រសួង​ធនធាននិង​បរិស្ថាន​វៀតណាមបានអានសន្ទរកថាអំពីបញ្ហាគ្រប់គ្រងមហាសាគរនិងដំបន់សមុទ្រ គ្រប់គ្រង​មហាសាគរនិងដំបន់សមុទ្រលើពិភពលោកនិង​យន្តការ​សម្របសម្រួលសហការក្នុង​ការ​គ្រប់គ្រងមហាសាគរនិងដំបន់សមុទ្រនៅ​ទ្រង់ទ្រាយប្រទេសនិងដំបន់ជាដើម។ លោក Chu Pham Ngoc Hien បាន​សង្កត់ធ្ងន់​ថា៖

        “ដោយអត្តចរិតចំរុះការបញ្ជាណែនាំត្រូវបានអនុវត្តនៅថ្នាក់ជាតិដើម្បីធានា​តួនាទី​សម្របសម្រួលសហការសកម្មភាពរបស់ក្រសួងស្ថាប័ននិងដំបន់។ អាច​បង្កើត​គណៈ​កម្មាធិការជាតិនាំមុខគឺថ្នាក់ដឹកនាំរដ្ឋាភិបាលដើម្បីអនុវត្តតួនាទី​សម្របសម្រួល​សហការ​ឬប្រគល់ឲ្យក្រសួងមួយអនុវត្តតួនាទីគ្រប់គ្រងចំរុះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ