វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ WHO ក្នុងការកសាង អភិវឌ្ឍន៍គោលនយោបាយលើវិស័យសុខាភិបាល

(VOVWORLD) -វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការកសាង អភិវឌ្ឍន៍គោលនយោបាយ យុទ្ធសាស្រ្តលើវិស័យសុខាភិបាល និងណែនាំបច្ចេកទេសនៅកំរិតសកល និងតំបន់។
វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ WHO ក្នុងការកសាង អភិវឌ្ឍន៍គោលនយោបាយលើវិស័យសុខាភិបាល - ảnh 1រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyễn Thị Kim Tiến (http://giadinh.net.vn) 

វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការកសាង អភិវឌ្ឍន៍គោលនយោបាយ យុទ្ធសាស្រ្តលើវិស័យសុខាភិបាល និងណែនាំបច្ចេកទេសនៅកំរិតសកល និងតំបន់។ នេះជាការអះអាងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien នៅក្នុងសម័យប្រជុំលើកទី ៧០ នៃមហាសន្និបាតសុខាភិបាលពិភពលោក ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ៣១ ឧសភា នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ លោកស្រីបានសង្កត់ធ្ងន់ស្ដីពីបំណងរបស់វៀតណាមគឺបន្តទទួលការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងបច្ចេកទេសរបស់ WHO និងបណ្ដាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតសម្រាប់រយៈពេលខាងមុខសំដៅកសាងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព សមភាព ទទួលខុសត្រូវ និង និរន្តរភាព។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអះអាងថាដោយសារមានការជួយឧបត្ថម្ភជាបន្តបន្ទាប់របស់សហគមន៍អន្តរជាតិនោះ វៀតណាមអាចធានាឲ្យបាននូវការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីថែទាំសុខភាពនិងសុខុមាលភាពសម្រាប់ប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ