វៀតណាមសកម្មអភិរក្សនិងពង្រីកតំលៃមណ្ឌលនគរបេតិកភ័ណ្ឌ

(VOVWORLD) -ស្ថិតនៅក្នុងចំណោមបណ្ដាសកម្មនៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៦ ឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី១៤ មិថុនា នៅទីក្រុង Hoi An បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិស្ដីអំពី៖” អភិរក្ស និងពង្រីកតំលៃបណ្ដាមណ្ឌលនគរបេតិកភ័ណ្ឌ”។
វៀតណាមសកម្មអភិរក្សនិងពង្រីកតំលៃមណ្ឌលនគរបេតិកភ័ណ្ឌ - ảnh 1 វៀតណាមសកម្មអភិរក្សនិងពង្រីកតំលៃមណ្ឌលនគរបេតិកភ័ណ្ឌ

ស្ថិតនៅក្នុងចំណោមបណ្ដាសកម្មនៃ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៦ ឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី១៤ មិថុនា នៅទីក្រុង Hoi An បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិស្ដីអំពី៖” អភិរក្ស និងពង្រីកតំលៃបណ្ដាមណ្ឌលនគរបេតិកភ័ណ្ឌ”។ នៅទីនេះ បណ្ដាអ្នកជំនាញការជាតិនិងអន្តរជាតិបានផ្តល់មតិអំពីការងារអភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌ ក៏ដូចជាបទពិសោធន៍នានា។ដោយមានតំលៃលេចធ្លោអំពីវប្បធម៌ នាថ្ងៃទី៤ ធ្នូឆ្នាំ១៩៩៩ ទីក្រុងបុរាណ Hoi An ត្រូវបានUNESCO បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ Hoi An បាន UNESCO កត់សម្គាល់ជានិច្ចអំពីការងារអភិរក្សបណ្ដាតំលៃបេតិកភ័ណ្ឌវប្បធម៌នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក។លោក Nguyen Chi Trung នាយកមជ្ឈមណ្ឌលគ្រប់គ្រង អភិរក្សបេតិកភ័ណ្ឌវប្បធម៏ទីក្រុង Hoi An បានអោយដឹងថា៖

        “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងនាពេលខាងមុខនេះ  Hoi An នឹងប្រមូលផ្តុំអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍ ដោយផ្អែកទៅលើការពង្រីកតួនាទីរបស់សហគមន៍និងភាគីទាក់ទិននានា។ ការអភិវឌ្ឍន៍នឹងនាំមកនូវអត្ថប្រយោជន៍សំរាប់សហគមន៍ ហើយពីនោះ សហគមន៍នឹងអភិរក្ស។នេះជាទំនាក់ទំនងជិតស្និទ្ធិ ដូច្នេះ យើងត្រូវពង្រីកតួនាទីរបស់សហគមន៍ និងភាគីទាក់ទិននានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ