វៀតណាម-សិង្ហបុរីចេញសេចក្ដីថ្លែងការណ៍រួម

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់
 នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លីស៊ានឡុង ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ មិនានោះ
 ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមវៀតណាម-សិង្ហបុរី។ឯកសារនេះ លើក
ច្បាស់ថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមជាមួយនាយករដ្ឋ
មន្ត្រីសិង្ហបុរីលោក លីស៊ានឡុងនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយ៉ាងទូលំទូលាយ
អំពីបញ្ហាទ្វេភាគី តំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា។ភាគីទាំងពីរវាយ
តំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគី​ជាពិសេសចាប់តាំងពី
ប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រមក។ថ្នាក់ដឹកនាំវៀតណាមនិង
សិង្ហបុរីស្វាគមន៍ការអភិវឌ្ឍន៍នៃទំនាក់ទំនងសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ
និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរបានអះអាង
ជាថ្មីម្ដងទៀតនូវការសន្យាអំពីពាណិជ្ជកម្មសេរីហើយបន្តចូលរួមការផ្ដើមគំនិតថ្មី
ក្នុងតំបន់ ព្រមទាំងបន្តសហការយ៉ាងស្អិតរមួតជាមួយគ្នានិងជាមួយប្រទេស
សមាជិកផ្សេងៗទៀតសំដៅស្វែងរកដំណោះស្រាយសំរាប់កិច្ចព្រមព្រៀង
ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP)។ភាគីទាំងពីអះអាងនូវសារ សំខាន់នៃការរក្សា
សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដោយគោរពសេរីភាពខាង នាវាចរណ៍និង
អាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងគាំទ្រការអនុវត្តឲ្យ បានពេញលេញ
នូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត
(DOC) ហើយការសម្រចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ