វៀតណាមសំណូមពរភាគីចិនមានការទទួលខុសត្រូវអប់រំណែនាំអ្នកនេសាទ

 
វៀតណាមសំណូមពរភាគីចិនមានការទទួលខុសត្រូវអប់រំណែនាំអ្នកនេសាទ - ảnh 1
ចិនត្រូវមានការទទួលខុសត្រូវអប់រំណែនាំអ្នកនេសាទគោរពអធិបតេយ្យភាពបូរណភាពដែនដីរបស់វៀតណាម។

        VOV-ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីបណ្ដាញ់ព័ត៌មាន​ចិន​ជូន ដំណឹងថានាថ្ងៃទី១២កក្កដាឆ្នាំ២០១២ នាវានេសាទត្រីចំនួន៣០គ្រឿងរបស់
ខេត្ត Hainan ចាប់ផ្ដើមពីកំពងផែ Tam A ទៅនេសាទត្រីជុំវិញកោះ Chu Thap
ចំណុះ​ប្រជុំ​កោះ Truong Sa ដំណាងគណៈកម្មាធិការព្រំដែនជាតិចំណុះក្រសួង
ការបរទេស​​វៀតណាមបាន​សង្កត់ធ្ងន់ថា “គោលជំហររបស់វៀតណាមចំពោះ
ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ត្រូវបានអះអាងជាច្រើនលើកច្រើន
សារហើយ។ សកម្មភាព​អាជីវកម្មរបស់អ្នកនេសាទចិននៅដំបន់ប្រជុំកោះ
Truong Sa គឺខុស​ច្បាប់​​រំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះ
ប្រជុំកោះនេះ។ វៀតណាម​សំណូមពរភាគីចិនមានការទទួលខុសត្រូវអប់រំ
ណែនាំអ្នកនេសាទគោរព​អធិបតេយ្យ​ភាពបូរណៈភាពដែនដីរបស់វៀត ណាមនិងគោរពច្បាប់អន្តរជាតិទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ