វៀតណាមសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អប្រសើរជាងជាមួយអាមេរិក
![វៀតណាមសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អប្រសើរជាងជាមួយអាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_21/tiep_thong_doc_2_njlx.jpg) |
វៀតណាមសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អប្រសើរជាងជាមួយអាមេរិក (VOV) |
Vovworld-នារសៀលថ្ងៃទី២០តុលានៅទីស្ដីការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយលោកស្រី Kate Brown
អភិបាលរដ្ឋ Oregon អាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅពិធី
ទទួលជួបសន្ទនានេះនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀត
ណាមមានសុទិដ្ឋិនិយមអំពីទំនាក់ទំនងកាន់តែល្អប្រសើរជាងទៀតរវាងប្រទេស
ទាំងពីរនាពេលអនាគត។ នាយករដ្ឋមន្ត្រីក៏វាយតំលៃសកម្មភាពដ៏ជោគជ័យនៃ
អង្គភាពអាជីវកម្មរដ្ឋ Oregon នៅវៀតណាមដូចជា Nike, Intel និងអះអាងជំរុញយ៉ាង
ខ្លាំងក្លាការវិនិយោគរបស់អង្គភាពអាជីវកម្មរដ្ឋ Oregon និងអាមេរិកចូលវៀតណាម។
រីឯអភិបាល Kate Brown បានឲ្យដឹងថា រដ្ឋ Oregon ត្រៀមខ្លួនជាស្រេច
សហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មថាមពលស្អាតនិង
អភិវឌ្ឍន៍ដ៏និរន្តរភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនិងការពារបរិស្ថានជាដើម៕