វៀតណាម-សាធារណរដ្ឋឆែក៖តភ្ជាប់ឡើងវិញទំនាក់ទំនងផ្ទាល់រវាងក្រសួងយុត្តិធម៍

វៀតណាម-សាធារណរដ្ឋឆែក៖តភ្ជាប់ឡើងវិញទំនាក់ទំនងផ្ទាល់រវាងក្រសួងយុត្តិធម៍ - ảnh 1
វៀតណាម-សាធារណរដ្ឋឆែក៖តភ្ជាប់ឡើងវិញទំនាក់ទំនងផ្ទាល់រវាងក្រសួងយុត្តិធម៍ (vietnamplus.vn)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋឆែក​ចាប់
ពីថ្ងៃទី២១ដល់ទី២៤កញ្ញា គណៈប្រតិភូកម្មាភិបាលក្រសួងយុត្តិធម៍វៀតណាមដឹក​
នាំ​ដោយលោករដ្ឋមន្ត្រី Ha Hung Cuong  នាថ្ងៃទី២៣កញ្ញាបានជួបចរចារជា​មួយ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ឆែកលោកស្រី Helena Valkova។ ភាគីទាំងពីរ​បាន​លើកច្បាស់
នូវការចាំបាច់ត្រូវតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងក្រសួងយុត្តិធម៍នៃ​ប្រទេសទាំងពីរ ពិសេសគឺរវាងរដ្ឋមន្ត្រីទាំងពីររូបបន្ទាប់ពី២៥ឆ្នាំត្រូវផ្អាក។ រដ្ឋមន្ត្រីទាំងពីររូបបាន
ឯកភាពបន្តទំនើបភាវូបនីយកម្មកិច្ចព្រមព្រៀងជួយ​ឧបត្ថម្ភយុត្តិធម៍ស្ដីពីរដ្ឋប្បវេណី
និងព្រហ្មទណ្ឌរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ១៩៨២។

        នាថ្ងៃដ៏ដែលនៅទីស្ដីការសភាជាន់ទាបឆែក រដ្ឋមន្ត្រី Ha Hung Cuong បាន​ជួប
សន្ទនាជាមួយលោក Jeronym Tejc ប្រធានគណៈកម្មាធិការច្បាប់​និង​រដ្ឋធម្មនុញ្ញ
សភាជាន់ទាបឆែកនិងលោក Miroslav Antl ប្រធានគណៈកម្មាធិការ​ច្បាប់និងរដ្ឋ
ធម្មនុញ្ញព្រឹទ្ធសភាឆែក ចែករំលែកបទពិសោធន៍ក្នុងបណ្ដា​បញ្ហា​យុត្តិធម៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ