វៀតណាមសន្យាជម្រុញសមភាពភេទតាមសន្ធិសញ្ញា CEDAW

វៀតណាមសន្យាជម្រុញសមភាពភេទតាមសន្ធិសញ្ញា CEDAW - ảnh 1
វៀតណាមអនុវត្តរាល់សកម្មភាពសំដៅជម្រុញសមភាពភេទ


(VOVworld)-នាថ្ងៃទី១៩មេសានៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានរួមសហការជាមួយស្ថាប័ននៃអ.ស.បទទួលបន្ទុក​ការងារសមភាពភេទនិងប្រគល់សិទ្ធិឲ្យនារីប្រចាំនៅវៀតណាមរៀបចំវេទិការជាតិ សំដៅក្រឡែកមើលឡើងវិញដំណើការអនុវត្តសមភាពភេទនិងប្រ គល់សិទ្ធិសម្រាប់ នារីតាមរយៈសន្ធិសញ្ញាស្តីពី ការលុបបំបាត់ការ រើសអើងប្រឆាំងនឹងនារីភេទក្រោម
គ្រប់រូបភាព (CEDAW)។​អស់រយៈពេល១០ឆ្នាំអនុវត្តសន្ធិសញ្ញានេះ វៀតណាមទទួល បានសមិទ្ធិជាច្រើនក្នុងការ លុបបំបាត់រាល់ទម្រង់នៃការរើស អើងប្រឆាំងនឹងនារី
ភេទ។​ថ្លែងមតិក្នុងវេទិការនេះ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច
វៀតណាមលោក Nguyen Trong Dam  បានឲ្យដឹងថា៖

“ដោយភារកិច្ចជាស្ថាប័នធ្វើសេនាធិការជូនរដ្ឋាភិបាលអំពីសមភាពភេទ យើងខ្ញុំ សន្យាបន្តជម្រុញថែមទៀតការអនុវត្តសន្ធិសញ្ញា CEDAW នៅវៀតណាម តាម រយៈសំណើរដាក់ជូនរដ្ឋាភិបាល រដ្ឋសភា ពិនិត្យនិងអនុម័តនូវកម្មវិធី ផែនការ សកម្មភាពជាតិតាមសំណើររបស់ CEDAW ចំពោះវៀតណាម។​រួមជាមួយគ្នានោះ  ជម្រុញការដាក់ជូនអាទិភាពលើកកំពស់សិទ្ធិរបស់នារីនិងកុមារីចូលក្នុងរបៀបវារៈ
ជាតិ ជួយធានាល្អថែមទៀតសិទ្ធិរបស់នារីនិងកុមារី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ