វៀតណាមសន្យាជំរុញតំបន់គ្មានអាវុធនុយក្លេអែរ


វៀតណាមសន្យាជំរុញតំបន់គ្មានអាវុធនុយក្លេអែរ - ảnh 1
វៀតណាមសន្យាជំរុញតំបន់គ្មានអាវុធនុយក្លេអែរ (Image: VNA)

(VOVworld) – សន្និសីទលើកទី ៣ នៃបណ្ដាប្រទេសចូលរួមតំបន់គ្មានអាវុធនុយក្លេអ៊ែរ ទើបនឹងត្រូវបានរៀបចំឡើងនៅទីក្រុង New York អាមេរិក។ គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី Nguyen Phuong Nga បានចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖ បណ្ដាតំបន់គ្មានអាវុធនុយក្លេអ៊ែរបាននិងកំពុងមាន ការរួមវិភាគ
ទានសំខាន់ក្នុងការពង្រឹងខឿនសន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូចជា ការខំប្រឹង
ប្រែងក្នុងការរំសាយប្រឆាំងនឹងការរីករាលដាលអាវុធនុយក្លេអ៊ែរ។ លោកស្រី Nguyen
Phuong Nga បានអះអាងថា៖ វៀតណាមរួមជាមួយបណ្ដាប្រទេសអាស៊ាន ផ្សេងៗទៀត
សន្យាអនុវត្តបណ្ដាសកម្មភាពជាក់ស្តែងសំរាប់កម្មវិធីធ្វើសកម្មភាពនៃតំបន់អាស៊ី-
អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់
ថែមទៀតថា៖ក្នុងដំណើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំរាប់ការប្រើប្រាស់
ថាមពលនុយក្លេអ៊ែរនាអនាគតវៀតណាមជានិច្ចកាលប្រតិបត្តិតាមបណ្ដាការ
កំណត់ខាងសន្តសុខសុវត្ថភាពនុយក្លេអ៊ែរ។ ព្រមទាំង វៀតណាមចូលរួមយ៉ាង
សកម្មក្នុងការខំ ប្រឹងប្រែងលើវិស័យនុយក្លេអ៊ែរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ