វៀតណាមស្វាគមគុយបានិងអាមេរិកប្រកាសនឹងបង្កើតទំនាក់ទំនងការទូត

វៀតណាមស្វាគមគុយបានិងអាមេរិកប្រកាសនឹងបង្កើតទំនាក់ទំនងការទូត - ảnh 1
វៀតណាមស្វាគមគុយបានិងអាមេរិកប្រកាសនឹងបង្កើតទំនាក់ទំនងការទូត (VOV)

        Vovworld-ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម​នា
​រសៀលថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ អ្នកនាំពាក្យរងក្រសួងការបរទេស​វៀត​
ណាម​លោកស្រី Pham Thu Hang បានរាយការណ៍អំពីសកម្មភាពកិច្ចការ​បរទេស
​របស់វៀត​ណាមនាពេលខាងមុខនិងឆ្លើយសំនួររបស់មជ្ឈដ្ឋានអ្នក​កាសែត​វៀត
ណាមនិង​អន្តរជាតិ​ស្ដីពីបញ្ហាដែលសារព័ត៌មានយកចិត្តទុកដាក់។ ឆ្លើយសំនួរ
របស់អ្នកយក​ព័ត៌មានស្ដីពីទស្សនរបស់វៀតណាមអំពីការដែលនាថ្ងៃទី១៧ធ្នូ
អាមេរិកនិងគុយបា​បានប្រកាសនឹងប្រក្រតីភាពទំនាក់ទំនងការទូត​បន្ទាប់​ពីជាង
ពាក់កណ្ដាលត្រូវផ្អាក់ លោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមស្វាគម
ការដែលប្រធាន​គុយបា​លោក Raul Castro និងប្រធានាធិបតី​អាមេរិកលោក Barack
Obama បាន​ប្រកាស​នឹងបង្កើតទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរក្រោយរយៈពេល
៥៣ឆ្នាំត្រូវផ្អាក់។ វៀត​ណាមជឿជាក់ថាសេចក្តីប្រកាស​មានចរិតលក្ខណៈ
ប្រវត្តិសាស្ត្រនេះជាជំហានចាប់​ផ្ដើម​ឲ្យការប្រក្រតីទំនាក់ទំនងការទូតរវាងប្រទេស
ទាំងពីរ នាំមកផលប្រយោជន៍​សមស្របសំរាប់ប្រជាជន​គុយបានិងអាមេរិក រួម
ចំណែកសំខាន់ក្នុងការរក្សាសន្តិភាព​ស្ថិរភាពបង្កើន​កិច្ច​​សហប្រតិបត្តិការនៅទ្វីប
អាមេរិកនិងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ