វៀតណាម-សហព័ន្ធរុស្ស៊ីគប្បីបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យប្រៀបខ្លាំង

វៀតណាម-សហព័ន្ធរុស្ស៊ីគប្បីបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យប្រៀបខ្លាំង - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និងទេសាភិបាលខេត្តម៉ូស្គូ
លោក Andrei Vorobyov (រូបថត៖TTXVN)

(VOVworld) - តំបន់នានានៃវៀតណាមនិងសហព័ន្ធរុស្ស៊ីគប្បីបើកទូលាយទំនាក់
ទំនងសហប្រតិបតិ្តការលើវិស័យជាប្រៀបខ្លាំង។នេះជាការអះអាងរបស់ប្រធានរដ្ឋ
វៀតណាមលោក Truong Tan Sang នៅជំនួបសន្ទនាជាមួយទេសាភិបាលខេត្តម៉ូស្គូ
លោក Andrei Vorobyov ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀត ណាម។លោក
 Truong Tan Sang មានជំនឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹង ទទួលបាន
ជោគជ័យជាច្រើន រួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវកិច្ច ព្រមព្រៀង
រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ព្រមទាំងពង្រីកប្រពៃណីមិត្ត ភាពរវាង
ប្រជាជាតិទាំងពីរផងដែរ។ រីឯខ្លួនវិញ ទេសាភិបាល Andrei Vorobyov បានឲ្យដឹង
ថា គោលដៅនៃដំណើរ ទស្សនកិច្ចលើកនេះគឺផ្លាស់ប្ដូរជាមួយក្រសួង ស្ថាប័ន
ក្រុមហ៊ុនវៀតណាមអំពីការ បង្កើតមណ្ឌលឧស្សាហកម្មរបស់វៀតណាមនៅខេត្ត
ម៉ូស្គូដែលជំនាញលើផលិត ផលពីទឹកដោះ និងផលិតផលពីផ្នែកឧស្សាហកម្មធុន
ស្រាល។លោក Adrei Vorobyov បានអះអាងថា រុស្ស៊ីនឹងបន្តបង្កលក្ខណៈងាយ
ស្រួលសំរាប់ក្រុមហ៊ុនវៀតណាម មកវិនិយោគនៅខេត្តម៉ូស្គូ ហើយមានគោល
បំណងជំរុញគំរោងការអគ្គីសនី នុយក្លេអ៊ែ Ninh Thuan បង្កើនកិច្ចសហប្រតិបតិ្តការ
លើវិស័យចម្រាញ់ប្រេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ