វៀតណាម-ហ្វីលីពីនអះអាងថា៖យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

វៀតណាម-ហ្វីលីពីនអះអាងថា៖យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី - ảnh 1
វៀតណាម-ហ្វីលីពីនអះអាងថា៖យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

(VOV)_​បន្ទាប់ពីពិធីបើកសន្និសីទកំពូលអាស៊ាន ទី២៨-២៩ នារសៀលថ្ងៃទី​៦កញ្ញា
​ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានមានជំនួបសន្ទនាជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Durterte ។ នៅ
ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងយកចិត្តទុកដាក់ចំពោះ​ទំ​នាក់​ទំនងសហប្រតិ
បត្តិការដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងហ្វីលីពីន ហើយ​សម្ដែងនូវការពេញចិត្តចំពោះ
ជំហានអភិវឌ្ឍន៍ខ្លាំងក្លា របស់ប្រទេសទាំងពីរ ​លើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូបក៏
បានអះអាងនូវសារសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការ
នៅសមុទ្រខាងកើត ដោះស្រាយ​ជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ
និងអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ នាឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ