វៀតណាមឡាវកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

វៀតណាមឡាវកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1
ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (vietnamplus.vn)

        Vovworld-គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមដោយ
​ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាមទើបនឹងបានបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវនិងកម្ពុជា។ ក្នុង​រយៈពេល​បំពេញការងារនៅឡាវនិងកម្ពុជា (ចាប់បីថ្ងៃទី២០ដល់២៧មេសា) គណៈប្រតិភូ​យោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមបានមកដាក់កម្រងផ្កានៅស្តូបរំលឹក
​វិញ្ញាណក្ខ័ន្ឌ “ចំណងសាមគ្គីភាពតស៊ូពិសេសវៀតណាម-ឡាវ” នៅ Champasak ឡាវ​
និង​ស្ដូបរំលឹកវិញ្ញាណក្ខ័ន្ឌយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត​វៀតណាមនៅទីក្រុង Sihanuc
Ville កម្ពុជា ជួបសន្ទនាជាមួយអគ្គសេនាធិការ​កងទ័ពប្រជាជនឡាវនិង​អគ្គមេបញ្ជា​ការ​នៃកងយោធពលខេមរៈភូមិន្ទ។ ភាគីនានាបាន​វាយតំលៃខ្ពស់លទ្ធផលសហប្រតិបត្តិ
ការ​លើ​វិស័យយោធាការពារជាតិក្នុងឆ្នាំ​២០១៣ ឯកភាពទិសដៅវិធានការអនុវត្តខ្លឹមសារ​ផែនការសហប្រតិបត្តិការឆ្នាំ​២០១៤រវាងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​ជាមួយអគ្គសេនាធិការ​កងទ័ពប្រជាជនឡាវនិងអគ្គមេបញ្ជាការ​នៃកងយោធពលខេម
រៈភូមិន្ទ។ ក្នុងនោះយកចិត្ត​ទុកដាក់ដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រយុទ្ធការពារ
ខ្លួន កសាង​កំលាំង​សហប្រតិបត្តិការរវាងយោធភូមិភាគនានាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ