វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

(VNA) – ក្នុងដំណើទស្សនិកច្ចនិងបំពេញការងារនៅឡាវ ចាប់ពីថ្ងៃទី ២១ ដល់ទី ២៣
 តុលា នាថ្ងៃទី ២៣ តុលា គណៈប្រតិភូក្រសួងធនធាននិងបរិស្ថាន វៀតណាមដឹកនាំ
ដោយរដ្ឋមន្ត្រី Nguyen Minh Quang បានជួបចរចារជាមួយគណៈប្រតិភូក្រសួងធនធាន
ធម្មជាតិនិងបរិស្ថានឡាវ និងគណៈកម្មាធិការទន្លេ មេគង្គដឹកនាំដោយរដ្ឋមន្ត្រី Noulin
Sinbandith។ ផ្លាស់ប្តូរយោបល់អំពីបណ្ដា គំរោងការណ៍វារីអគ្គិសនីលើទន្លេមេគង្គ
រដ្ឋមន្ត្រី Nguyen Minh Quang បានលើកច្បាស់ទស្សនៈរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល
វៀតណាមគឺ៖ សំណង់វារីអគ្គីសនីណាមួយលើទន្លេមេគង្គគ្រាន់តែបានកសាងឡើង
បន្ទាប់ពីមានការវាយតំលៃលើជ្រុងជ្រោយនៃការជះឥទ្ធិពលចំពោះបរិស្ថាននៅទី
នេះ។តាមនោះវៀតណាមស្នើភាគីឡាវចូលរួមជាមួយបណ្ដាប្រទេសជាសមាជិក
គណៈកម្មាធិការសមាគមទន្លេមេគង្គអន្តរជាតិ ដើម្បីដំណើរការស្រាវជ្រាវរួម។
រដ្ឋមន្ត្រីទាំង ២ រូប ក៏បានផ្លាស់ប្តូរទិសដៅសហប្រតិបត្តិការរវាងក្រសួងនៃ ប្រទេស
ទាំង ២ ក្នុងដំណាក់កាលថ្មីដែរ ពិសេសគឺលើវិស័យបង្កើនកិច្ចការពារ បរិស្ថាន
ក៏ដូចជាចែករំលែកបទពិសោធគ្រប់គ្រងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភព
ទឹកទន្លេមេគង្គដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង ២ និងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ