វៀតណាម-អៀកឡង់ជំរុញទំនាក់ទំនងសហប្រតិបត្តការទ្វេភាគីលើវិស័យជាច្រើន


វៀតណាម-អៀកឡង់ជំរុញទំនាក់ទំនងសហប្រតិបត្តការទ្វេភាគីលើវិស័យជាច្រើន - ảnh 1
វៀតណាម-អៀកឡង់ជំរុញទំនាក់ទំនងសហប្រតិបត្តការទ្វេភាគីលើវិស័យជាច្រើន (VNP)

        Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆិកានៅវិមានប្រធានរដ្ឋ បានប្រព្រឹត្តទៅពិធីទទួល​
ជា​ផ្លូវការ​ប្រធានាធិបតីសាធារណៈរដ្ឋអៀកឡង់លោក Olafur Ragnar និងលោក​
ជំទាវ​មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣ដល់៦វិច្ឆិកាតាម
សេចក្តី​អញ្ចើញរបស់ប្រធានរដ្ឋលោក Truong Tan Sang។ នៅការចរចារបន្ទាប់​ពី​ពិធី​
ទទួល ថ្នាក់ដឹកនាំទាំងពីររូបបានពិភាគ្សាអំពីដំណោះស្រាយសំដៅជំរុញ​ទំនាក់ទំនង
ទ្វេភាគី​អាជីវកម្មប្រៀបខ្លាំងនិងសក្ដានុភាពសហប្រតិបត្តិការក្នុង​វិស័យសេដ្ឋកិច្ច
វិទ្យាសាស្ត្រ​បច្ចេកវិទ្យាអប់រំបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរ
ស្វែងយល់និង​បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគ​ជំរុញបញ្ចប់ការ
ចរចារលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរី
ទ្វីបអឺរ៉ុប (EFTA)។

        នេះជាដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូងហើយរបស់លោក Olafur
Ragnar លើឋានៈប្រធានាធិបតីសាធារណៈរដ្ឋអៀកឡង់។ ដំណើរ​ទស្សន​កិច្ចជា​
ព្រឹត្តិការណ៍​នយោបាយសំខាន់កត់សម្គាល់របត់ថ្មីក្នុងទំនាក់ទំនងទ្វេភាគី​និងអះអាង​
ការប្តេជ្ញារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរធ្វើឲ្យស៊ី​ជម្រៅទំនាក់​ទំនង
​វៀតណាម-អៀកឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ