វៀតណាមអបអរសាទរ និងសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឥណ្ឌាសហប្រតិបត្តិការវិនិយោគនៅវៀតណាម

(VOVWORLD) -នាល្ងាចថ្ងៃទី២៤ មករា តាមម៉ោងវៀតណាម នៅទីក្រុង New Dehli ប្រទេសឥណ្ឌា ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សវរីយ៍អាស៊ាន និងឥណ្ឌា។
វៀតណាមអបអរសាទរ និងសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឥណ្ឌាសហប្រតិបត្តិការវិនិយោគនៅវៀតណាម  - ảnh 1 វៀតណាមអបអរសាទរ និងសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឥណ្ឌា

នាល្ងាចថ្ងៃទី២៤ មករា តាមម៉ោងវៀតណាម នៅទីក្រុង New Dehli ប្រទេសឥណ្ឌា ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សវរីយ៍អាស៊ាន និងឥណ្ឌានោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន សហគ្រាសធំៗរបស់ឥណ្ឌា។ នៅក្នុងជំនួបទាំងនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌាមានទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ។ វៀតណាមអបអរសាទរ និងសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឥណ្ឌាសហប្រតិបត្តិការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

នៅក្នុងជំនួនជាមួយលោក Anil Sardana នាយកប្រតិបត្តិក្រុមហ៊ុន Power Tata ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនីធំបំផុតរបស់ឥណ្ឌានោះលោក Nguyen Xuan Phuc បានស្នើឲ្យក្រុមហ៊ុន Power Tata គប្បីមានយុទ្ធសាស្ត្រវិនិយោគជាក់ស្ដែង និងយូរអង្វែងនៅវៀតណាម។

នាថ្ងៃដែល លោក Nguyen Xuan Phuc មានជំនួបជាមួយលោក SN Subramanyan នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Larsen & Tourbro(L & T) ជាសម្ព័ន្ធក្រុមហ៊ុនជាតិដែលមានទីស្នាកការនៅ ឥណ្ឌាដោយធ្វើសកម្មភាពពហុវស័យដូជា៖ សំណង់ ធ្វើអាជីវកម្មរ៉ែ និងថាមពលជាដើម។ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យ L & T សហករជាមួយសហគ្រាសវៀតណាម ដើម្បីបង្កើតឡើងរោងចក្រដំឡើងនាវាទំនើបនៅវៀតណាម។

ក៏នាថ្ងៃដដែល លោក Nguyen Xuan Phuc មានជំនួបជាមួយ នាយកសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន លោក Narendrea K.Verma និងលោក Sudheer Pandharpurkar ប្រធានក្រុមហ៊ុន  vDoIT ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ