វៀតណាមអំពាវនាវដល់ភាគីទាក់ទិននានាអត់ធ្មត់ចៀសវាងសកម្មភាពដែល ធ្វើឲ្យស្ថានភាពនៅសូម៉ាលីកាន់តែស្មុគស្មាញ

(VOVWORLD) - នាថ្ងៃទី ២០ មេសា (ម៉ោងនៅទីក្រុងញូវយ៉ក) លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដឹកនាំសម័យសន្ទនាក្រៅផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីដំណើរការបោះឆ្នោតនិង ស្ថានភាពសន្តិសុខនៅសូម៉ាលី។
វៀតណាមអំពាវនាវដល់ភាគីទាក់ទិននានាអត់ធ្មត់ចៀសវាងសកម្មភាពដែល ធ្វើឲ្យស្ថានភាពនៅសូម៉ាលីកាន់តែស្មុគស្មាញ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានដឹកនាំសម័យសន្ទនាក្រៅផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ចែករំលែកការព្រួយបារម្ភរបស់បណ្តាប្រទេសអំពីការវិវឌ្ឍន៍នាពេលថ្មីៗនៅសូម៉ាលីដែលអាចបង្កការលំបាកក្នុងដំណើរការបោះឆ្នោតនោះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់គប្បី ដាក់ផលប្រយោជន៍របស់ប្រទេសសូម៉ាលីជាចម្បងក្នុងការអនុវត្តដំណើរនយោបាយ ដែលត្រូវបានប្រជាជនសូម៉ាលីធ្វើជាម្ចាស់ និងដឹកនាំ។ វៀតណាមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធអត់ធ្មត់ចៀសវាងរាល់សកម្មភាពដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានការណ៍នៅ សូម៉ាលីនិងក្នុងតំបន់ដោយជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធសូម៉ាលីនិងរដ្ឋជាសមាជិកបន្តកិច្ចសន្ទនានិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈានដល់ការឯកភាពនយោបាយស្ដីពីការរៀបចំ បោះឆ្នោត ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២០ ។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវការគាំទ្ររបស់វៀតណាមចំពោះតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ជាពិសេសសហភាពអាហ្វ្រិកនិងទីភ្នាក់ងារអភិវឌ្ឍន៍អន្តររដ្ឋាភិបាលអាហ្វ្រិកក្នុងការជួយដោះស្រាយភាពជាប់គាំងផ្នែកនយោបាយនៅប្រទេសសូម៉ាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ