វៀតណាមអំពាវនាវឱ្យជំរុញដំណើរការអន្តរកាលនៅស៊ូដង់

(VOVWORLD) - លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយមនុស្សធម៌ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ស៊ូដង់ក្នុងការទទួលបានប្រភពហិរញ្ញវត្ថុអន្តរជាតិនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទក្រុងប៉ារីសស្តីពីប្រទេស ស៊ូដង់នាពេលថ្មីៗនេះ ក្នុងការគាំទ្រការកាត់បន្ថយបំណុលសម្រាប់ស៊ូដង់។
វៀតណាមអំពាវនាវឱ្យជំរុញដំណើរការអន្តរកាលនៅស៊ូដង់ - ảnh 1ឯកអគ្គរដ្ឋទូត Pham Hai Anh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសស៊ូដង់ (រូបថតៈ VOV)

នាថ្ងៃទី ២០ ឧសភា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាសាធារណៈតាមអ៊ិនធឺរណែត ស្តីពីស្ថានភាពនៅស៊ូដង់និងសកម្មភាពរបស់ស្ថានបេសកកម្មគាំទ្រអន្តរកាលបង្រួបបង្រួមរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ (UNITAMS)។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកអគ្គរដ្ឋទូត លោក Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះរាល់វឌ្ឍនភាពនៅស៊ូដង់ក្នុងរយៈពេលកន្លងមកនិងបានសម្តែងនូវគោល បំណងថា រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធនៅស៊ូដង់ ជំរុញដំណើរអន្តរកាលសមស្របនឹងកិច្ចព្រមព្រៀងសន្តិភាពចុះថ្ងៃទី ៣ តុលា កាលពីឆ្នាំមុន ក្នុងនោះមានការបង្កើនការចូលរួមរបស់ស្ត្រីនិងយុវជន។

វៀតណាមអំពាវនាវឱ្យជំរុញដំណើរការអន្តរកាលនៅស៊ូដង់ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិបណ្តាប្រទេសនិងអង្គការក្នុងតំបន់ ក្នុងនោះមានប្រទេសជិតខាងស៊ូដង់ខាងត្បូង ក្នុងការជំរុញដំណើរការសន្តិភាពនៅស៊ូដង់។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយមនុស្សធម៌ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ស៊ូដង់ ក្នុងការទទួលបានប្រភពហិរញ្ញវត្ថុអន្តរជាតិនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទក្រុងប៉ារីសស្តីពីប្រទេសស៊ូដង់ នាពេលថ្មីៗនេះ ក្នុងការគាំទ្រការកាត់បន្ថយបំណុលសម្រាប់ស៊ូដង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ