វៀតណាមអំពាវនាវឱ្យភាគីទាក់ទិននានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ

(VOVWORLD) - នៅថ្ងៃទី ១៤ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពយេម៉ែន។ 
វៀតណាមអំពាវនាវឱ្យភាគីទាក់ទិននានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពយេម៉ែន (រូបថតៈ baoquocte.vn)

បេសសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុក យេម៉ែនលោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌លោក Mark Lowcock និងលោក David Beasley នាយកកម្មវិធីស្បៀងអាហារនៃអង្គការសហប្រជាជាតិបានប្រកាសព័ត៌មានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅក្នុងកិច្ចប្រជុំនេះ។

ក្រុមអ្នករាយការណ៍បានអបអរសាទរចំពោះការបង្កើតរដ្ឋាភិបាលថ្មីនៅយេម៉ែនដោយចាត់ទុកថានេះជាសញ្ញាវិជ្ជមានក្នុងការអនុវត្តកិច្ចព្រមព្រៀង Riyadh។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នករាយការណ៍ក៏បានថ្កោលទោសចំពោះការវាយប្រហារនាពេលថ្មីៗនៅប្រទេសនេះ ជាពិសេសការវាយប្រហារកាលពីថ្ងៃទី ៣០ ធ្នូនៅអាកាសយានដ្ឋាន Aden ដែលបណ្ដាលឲ្យជនស៊ីវិលជិត ៣០ នាក់ត្រូវស្លាប់ ហើយ ១០០ នាក់ទៀតត្រូវរងរបួស។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ភារៈធារីស្ដីទីនៃស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិលោក Pham Hai Anh បានអំពាវនាវឱ្យភាគីទាក់ទិននានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ ផ្ដោតសំខាន់លើកិច្ចការពារស្ត្រី និងកុមារ ព្រមទាំងដាស់តឿនឲ្យជំរុញខ្លាំងការអនុវត្តកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Riyadh ក្រោមតួនាទីជាអាជ្ញាកណ្ដាលរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ