វៀតណាមអំពាវនាវឱ្យមាន​សកម្មភាព​ជាបន្ទាន់​ដើម្បីការពារ​ប្រទេស​លីបង់កុំឲ្យ ធ្លាក់ចូលស្ថានភាពដួលរលំ

(VOVWORLD) - នៅថ្ងៃទី ២២ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំ ស្ដីពីស្ថានភាពនៅលីបង់និងការអនុវត្តសេចក្ដីសម្រេចលេខ ១៧០១  (ឆ្នាំ ២០០៦)។ 
វៀតណាមអំពាវនាវឱ្យមាន​សកម្មភាព​ជាបន្ទាន់​ដើម្បីការពារ​ប្រទេស​លីបង់កុំឲ្យ ធ្លាក់ចូលស្ថានភាពដួលរលំ - ảnh 1អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី  Nguyen Phuong Tra

សេចក្ដីសម្រេចនេះត្រូវបាន ក្រុមប្រឹក្សាសន្តិសុខអនុម័តកាលពីខែសីហា ឆ្នាំ ២០០៦ ដែលមាន ១៩ ចំណុច សំដៅបញ្ចប់ជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងកម្លាំង Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ ដោយអំពាវនាវឱ្យភាគីនានាបញ្ឈប់អរិភាពទាំងស្រុង និងដាក់ពង្រាយកម្លាំង UNIFIL សំដៅកាត់បន្ថយភាពតានតឹងនៅព្រំដែនខាងត្បូងរបស់ប្រទេសមជ្ឈឹមបូព៌ា។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី  Nguyen Phuong Tra  បានចែករំលែកទស្សនៈអំពីការដែលភាគីពាក់ព័ន្ធនានានៅលីបង់ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបង្កើតរដ្ឋាភិបាល ជៀសវាងការដែលប្រទេសលីបង់ធ្លាក់ចូលក្នុងស្ថានភាពដួលរលំ។ តំណាងវៀតណាមក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់ បញ្ឈប់ការរំលោភបំពានលើដែនអាកាសលីបង់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ