វៀតណាមអំពាវនាវឲភាគីនានានៅតំបន់ GAZA ត្រូវគោរពកិច្ចព្រមព្រៀងឈប់បាញ់

 
 វៀតណាមអំពាវនាវឲភាគីនានានៅតំបន់ GAZA ត្រូវគោរពកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (VOV)

(VOV)_នាថ្ងៃទី៧ សីហា ឆ្លើយសំនួររបស់អ្នកយកព័ត៍មានស្ដីអំពីប្រតិកម្ម​របស់ វៀតណាមចំពោះបទឈប់បាញ់ជាបណ្ដោះអាសន្នរវាងអ៊ីស្រាអែលនិងក្រុម Hamas អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអោយដឹងថា៖

          “ វៀតណាមបរិហារទោសរាល់អំពើយោធាតម្រង់​ទៅលើបណ្ដា​សាលា​រៀន របស់អង្គការសហប្រជាជាតិ នៅតំបន់ Gaza បណ្ដាលឡើងការរងរបួស ​បាត់បងជីវិត សំរាប់ជនស៊ីវិល ក៏ដូចជាបុគ្គលិកអង្គការសហប្រជាជាតិ។ ដោយស្មារតីនេះ វៀត
ណាម អំពាវនាវអោយភាគីទាក់ទិននានា ត្រូវគោរពកិច្ចព្រមព្រៀងឈប់បាញ់ជា បណ្ដោះអាសន្នដែលទើបទទួលបាន និងសកម្មជំរុញការចរចារ​ផ្សេងៗទៀត ដើម្បី ទទួលបានសន្តិភាព ស្ថិភាពក្នុងតំបន់យ៉ាងឆាប់ៗ។“

          ស្ដីពីការងារគាំពារប្រជាពលរដ្ឋវៀតណាមនៅអ៊ុយក្រែន លោក Le Hai Binh បានអះអាងថា៖ ចាប់ពីពេលសភាពការណ៍នៅអ៊ុយក្រែនប្រែប្រួលស្មុគ្រស្មាញ ​ក្រសួងការបរទេសវៀតណាម បានបញ្ជាណែនាំស្ថានទូតវៀតណាមប្រចាំនៅ​អ៊ុយក្រែនទាក់ទងយ៉ាងម៉តចត់ជាមយយសហគមន៍ជនវៀតណាមនៅអ៊ុយក្រែន។ រហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបាននិងកំពុង​ខំប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនក្នុងការងារគាំពារប្រជាពលរដ្ឋវៀតណាមដែរ។

          ក៏ទាក់ទិនដល់ការងារគាំពារប្រជាពលរដ្ឋវៀតណាមនៅលីប៊ី លោក Le Hai Binh បានអោយដឹងថា៖ គិតមកដល់ពេលនេះ បានមានពលករវៀតណាមចំនួន ២៤៦​នាក់​ត្រឡប់មកប្រទេសវិញ។ នាបច្ចុប្បន្ន ក្រសួងការបរទេស ក្រសួងការងារ យុទ្ធជនពិ ការនិងសង្គមកិច្ច រួមសហការជាមូយស្ថាប័នមានសមិទ្ធកិច្ចនានា ខំប្រឹងប្រែងធានា
សុវត្ថិភាពសំរាប់ពលករវៀតណាមនៅលីប៊ី។

          ជូនដំណឹងអំពីបណ្ដាសកម្មភាពគួរអោយយកចិត្តទុកដាក់​នាពេលខាងមុខ នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអោយដឹង ថា៖ សកម្មភាពកិច្ចការបរទេសដ៍សែនសំខាន់រវាងវៀតណាម​និងអាមេរិកក្នុងខែនេះ គឺដំណើរមកបំពេញទស្សនកិច្ចនៅ​វៀតណាម របស់​ព្រឹទ្ធសមាជិកអាមេរិក លោក
 John McCain ចាប់ពីថ្ងៃទី៧​ដល់ថ្ងៃទី១០​សីហានេះដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ