វៀតណាមអំពាវនាវឲ្យបន្តធ្វើកំណែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដោយឈរលើអាទិភាពរបស់ប្រទេសជាតិ

(VOVWORLD) -នាថ្ងៃទី ២២ ខែតុលា គណកម្មការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គណកម្មការទី ២) ចំណុះមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៣ បានធ្វើការពិភាក្សាអំពីប្រធានបទ “សកម្មភាព សហប្របតិបត្តិការ អភិវឌ្ឍន៍ នៃ អង្គការសហប្រជាជាតិ”។
វៀតណាមអំពាវនាវឲ្យបន្តធ្វើកំណែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដោយឈរលើអាទិភាពរបស់ប្រទេសជាតិ - ảnh 1 ទិដ្ឋភាពនៃសម័យពិភាក្សា (រូបថតទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អញ្ជើញថ្លែងសន្ទរកថា តាងនាមបណ្ដាប្រទេសអាស៊ាន ឯកអគ្គរដ្ឋទូត លោក  Dang Dinh Quy ប្រធានគណបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជជាតិបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន អង្គការសហប្រជាជាតិ កាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន ពិសេសគឺលើវិស័យដែលទាក់ទិននឹងផែនការធ្វើសកម្មភាពអាស៊ាន អង្គការសហប្រជាជាតិដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០ ហើយរួមចំណែកក្នុងការជំរុញការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងទស្សនៈវិស័យអាស៊ានឆ្នាំ ២០២៥ និង រវៀបរារៈឆ្នាំ២០៣០។ យន្តការសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិក៏បានជំរុញពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លើសពីនេះទៅទៀត ឯកអគ្គរដ្ឋទូត លោក  Dang Dinh Quy បានចែករំលែកអំពីការព្រួយបារម្ភរបស់ប្រទេសជាច្រើនអំពីស្ថានភាពប្រភពកម្លាំងថយចុះ ហើយអំពាវនាវឲ្យបន្តដំណើការធ្វើកំណែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដោយឈរលើបណ្ដាអាទិភាពជាតិ។ លោក Dang Dinh Quy បានតាងនាមអាស៊ាន អំពាវនាវឲ្យអង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាប្រទេសនៃអង្គការសហប្រជាជាតិបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ (South – South Cooperation) និងកិច្ចសហប្រតិបត្តិការត្រីភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ