វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិកសាងពិភពលោកមួយសន្តិភាពនិងសន្តិសុខ

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិកសាងពិភពលោកមួយសន្តិភាពនិងសន្តិសុខ - ảnh 1
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអ.ស.ប

(VOVworld)-ថ្លែងមតិក្នុងជំនួបពិភាគ្សាមួយរបស់គណៈកម្មាធិការរំសាយសព្វាវុធនិង
សន្តិសុខអន្តរជាតិ គណៈកម្មាធិការទី១ ដែលកំពុងប្រព្រឹត្តទៅនៅទីស្នាក់ការអ.ស.ប
នៅទីក្រុងញូវយ៉ករបស់អាមេរិកនោះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen  Phuong  Nga
ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអ.ស.ប បានអំពាវនាវឲ្យសហគមន៍
អន្តរជាតិ រួមគ្នាកសាងពិភពលោកមួយសន្តិភាពនិងសន្តិសុខ ព្រមទាំងជម្រុញវប្បធម៌
គោរពនិងប្រតិបត្តិសមស្របទៅនឹងគោលការណ៍ជាសារវ័ន្តរបស់រដ្ឋធម្មនុញ្ញអ​.ស.ប
 និងច្បាប់អន្តរជាតិ។ លោកស្រី Nguyen Phuong Nga ក៏បានលើកត្រដែតនូវគោល
ជំហរមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគាំទ្រដល់ការប្រឆាំងការផ្សព្វផ្សាយសព្វា
វុធនិងគាំទ្រការរំសាយសព្វាវុធពេញលេញនិងដាច់ខាត ជាពិសេសគឺអាវុធនុយក្លេអ៊ែរ
និងអាវុធ​សម្លាប់រង្គាល។ ក្នុងឱកាសនេះដែរ លោកស្រី Nguyen Phuong Nga បានវាយ
តម្លៃ​ខ្ពស់ និងមានបំណងបន្តទទួលយកការគាំទ្រនិងការឧបត្ថម្ភរបស់សហគមន៍អន្តរ
ជាតិ  ក្នុងការជួយវៀតណាមអនុវត្តប្រកបដោយប្រសិទ្ធិភាពកម្មវិធីសកម្មភាពជាតិ
ជំនះពុះ ពារផលវិបាកដោយសារគ្រាប់បែកមីនក្រោយសង្គ្រាមដំណាក់កាល២០១០-
២០២៥ ជា ពិសេសលើវិស័យ បោសសំអាតគ្រាប់មីននិងជួយឧបត្ថម្ភជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ