វៀតណាមអភិវឌ្ឍន៍ប្រភព ធនធានមនុស្សសំរាប់កម្មវិធីអគ្គិសនីនុយក្លេអ៊ែរ

វៀតណាមអភិវឌ្ឍន៍ប្រភព ធនធានមនុស្សសំរាប់កម្មវិធីអគ្គិសនីនុយក្លេអ៊ែរ - ảnh 1
វៀតណាមអភិវឌ្ឍន៍ប្រភព ធនធានមនុស្សសំរាប់កម្មវិធីអគ្គិសនីនុយក្លេអ៊ែរ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៧ សីហា សិក្ខាសាលាអំពីផែនការអភិវឌ្ឍន៍ប្រភព ធនធានមនុស្សសំរាប់កម្មវិធីអគ្គិសនីនុយក្លេអ៊ែររបស់វៀតណាម ដែលគួបផ្សំ
ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានរៀបចំឡើងនៅ
ទីក្រុងហាណូយ។ អ្នកជំនាញការមកពី  IAEA បារាំង អាល្លឺម៉ង់ ស្លូវ៉ាគី និងវៀត ណាមបានចូលរួមសិក្ខាសាលាលើកនេះ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេក
 វិទ្យាវៀតណាម លោក Le Dinh Tien បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភ
 របស់ IAEA ក្នុងដំណើរកសាងហេដ្ឋារចណាសម្ព័ន្ធអគ្គិសនីនុយក្លេអ៊ែរវៀតណាម
ដើម្បី វៀតណាមមានបទពិសោធន៍ល្អសំរាប់ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស
បំរើឲ្យ គំរោងការណ៍អគ្គីសនីនុយក្លេអ៊ែរដើមដំបូងរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ