វៀតណាមអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាល់ហ្សេរី

(VOVWORLD) -ក្នុងឱកាសបំបេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ខែកក្កដា របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីលោក Abdelkader Messashel អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅអាល់ហ្សេរី បានមានបទសម្ភាសជាមួយ លោក Abdelkader Messashel ស្តីពីយថាទស្សន៍នៃ ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិង អាល់ហ្សេរី។
វៀតណាមអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាល់ហ្សេរី - ảnh 1 រដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីលោក Abdelkader Messashel

លោក Abdelkader Messashel បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះមានគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគី និងប្រពៃណីនៃការផ្តល់យោបល់ប្រឹក្សា ជាប្រចាំរវាងប្រទេសទាំងពីរ។នេះនឹងជាឱកាសមួយសំរាប់ប្រទេសទាំងពីរវាយ តម្លៃលើទំនាក់ទំនងទ្វេភាគី ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ  ព្រមទាំងស្វែងរកនូវដំណោះស្រាយសំដៅពង្រឹងនិងពង្រីកថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ