វៀតណាមអះអាងការសន្យានិងការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការការពារនិងជំរុញសិទ្ធិមនុស្ស

វៀតណាមអះអាងការសន្យានិងការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការការពារនិងជំរុញសិទ្ធិមនុស្ស - ảnh 1
វៀតណាមអះអាងការសន្យានិងការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការការពារនិងជំរុញសិទ្ធិមនុស្ស(TTXVN)

(VOV)_នាថ្ងៃទី៦ មិនា ថ្លែងមតិនៅក្នុងកិច្ចប្រជុំរួមរបស់ក្រុមប្រឹក្សារ​សិទ្ធិមនុស្ស  អង្គការសហប្រជាជាតិ នីតិកាលទី២៥ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen
Trung Thanh ដំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំ​នៅអង្គការសហប្រជាជាតិ  អង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​អង្គការ​អន្តរជាតិផ្សេងៗទៀតប្រចាំនៅ
ទីក្រុង Geneva (ស្វីស) បានអះអាង​នូវ​គោលការណ៍ ​និងគោលដៅរបស់អាស៊ានក្នុង
ធម្មនុញ្ញអាស៊ាន ​នោះគឺ​បង្កើន​ប្រជាធិបតេយ្យ ជំរុញនីតិរដ្ឋ ការពារនិងជំរុញរាល់សិទ្ធិ
មនុស្សនិង​សេរីភាពជាសារវ័ន្ត។ ថ្លែងមតិនៅទីនេះ វៀតណាមបានអះអាងថា៖បណ្ដា​ប្រទេសជាសមាជិកអាស៊ានចែករំឡែកការសន្យា និងការយកចិត្តទុកដាក់​រួមរបស់ សហគមន៍អន្តរជាតិចំពោះការងារការពារនិងជំរុញសិទ្ធិមនុស្ស និងមានគោលបំណង
សន្ទនា និងសហប្រតិបត្តិការក្នុងបញ្ហានេះ។ ក្រោយពី​ពេលជួបធ្វើការរួមជាមួយគ្នានា
ថ្ងៃទី ៦មិនា ក្រុមប្រឹក្សារសិទ្ធិមនុស្សនីតិកាលទី២៥ នឹងបន្តពិភាក្សា និង សម្រេចចិត្ត ប្រការចំនួន១០ ដោយមានបញ្ហាជាក់ស្ដែងចំនួន៥០ និងគំរោងបិទបញ្ចប់នាថ្ងៃទី២៨
 មិនាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ