វៀតណាមអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa

វៀតណាមអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

          (VOV)_នាថ្ងៃទី១២ មករា ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីប្រតិកម្ម​របស់ វៀតណាម ចំពោះខ្លឹមសារនៃបទថ្លែងមតិរបស់អ្នកនាំពាក្យក្រសួងការបរ​ទេសចិន 
នាថ្ងៃទី១១ មករាឆ្នាំ២០១៦កន្លងទៅ ដែលទាក់ទងនឹងការយន្តហោះ​ចិនបានហោះ
ទៅព្រលានយន្តហោះ ដែលចិនកសាងដោយខុសច្បាប់នៅលើកោះ Chu Thap ចំ
ណុះប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យ​ក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh បានលើកច្បាស់ថា៖ ​វៀតណាម​ប្តេជ្ញាចិត្តបដិសេធគ្រប់
ទស្សនះខុសឆ្គងរបស់អ្នកនាំពាក្យក្រសួងការ​បរទេសចិន នាថ្ងៃទី១១ មករា កន្លង
ទៅ។ វៀតណាមអះអាងជាថ្មីម្តងទៀតអំពី​អធិបតេយ្យភាពដែលមិនអាចប្រកែក
បានរបស់វៀតណាមចំពោះប្រជុំកោះ ​Truong Sa និង Hoang Sa។

          លោក Le Hai Binh បានអោយដឹងថា ចិនបានប្រកាសថា៖ការបញ្ជូនយន្ត​
ហោះទៅកោះថ្ម Chu Thap ជាសកម្មភាពអាកាសចរណ៍ជាតិ ប៉ុន្តែការពិតនោះ​គឺ
ការអះអាងនូវអធិបតេយ្យភាពដោយខុសច្បាប់របស់គេចំពោះប្រជុំកោះ Truong
Saរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះ​ប្រជុំកោះ​
 Truong Sa ។ ជាថ្មីម្តង់ទៀត វៀតណាមស្នើអោយចិនត្រូវបញ្ចប់អំពើ​នេះ និង​មិន​
បន្ថែមសកម្មភាពរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម រួម​ចំណែកជាក់
ស្ដែងចំពោះការរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ សន្តិសុខនាវា​ចរណ៍ អា
កាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ