វៀតណាមឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន


វៀតណាមឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន - ảnh 1
វៀតណាមឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១៦ វិច្ឆិកា កម្មវិធីវប្បធម៌សិល្បៈនៃបណ្ដា ប្រទេសនិង
តំបន់ដែនដីនៅទ្វីបអាស៊ីក្រោមប្រធានបទ “ការសម្តែងវប្បធម៌ជនជាតិអាស៊ីឆ្នាំ
២០១៤” បានប្រព្រឹត្តទៅនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន។ ក្រុមសិល្បៈករ សិល្បៈការិនីរបស់ប្រទេសម្ចាស់ផ្ទះ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន រួមជាមួយប្រទេស ផ្សេងៗទៀតក្នុងតំបន់ ក្នុងនោះមានវៀតណាមបានចូលរួមកម្មវិធីនេះ។ សិល្បៈករ សិល្បៈការិនីរបស់វៀតណាមភាគច្រើនគឺជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការ នៅតំបន់រដ្ឋបាលពិសេសម៉ាកាវបាននាំមកកម្មវិធីពោពេញទៅដោយអត្តសញ្ញាណ
វប្បធម៌វិសេសវិសាលរបស់ប្រទេជាតិ។ តាមរយៈកម្មវិធីនេះ ភាពវិសេសវិសាលរបស់ វៀតណាមត្រូវបានឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ