វៀតណាមឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ ចែករំលែកព័ត៌មាន និងបទពិសោធន៍លើវិស័យសន្តិសុខនុយក្លេអ៊ែ

វៀតណាមឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិ ចែករំលែកព័ត៌មាន និងបទពិសោធន៍លើវិស័យសន្តិសុខនុយក្លេអ៊ែ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំនៅសេតវិមាន (រូបថត៖canhtranhquocgia.vn)

(VOVworld) - នាយប់ថ្ងៃទី៣១ មិនា ក្នុងក្របខ័ណ្ឌសន្និសិទកំពូលអំពីសន្តិសុខ
នុយក្លេអ៊ែរលើកទី៤នៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិក ប្រធានាធិបតីអាមេរិក
លោក Barack Obama បានអញ្ជើញជាអធិបតីជំនួបធ្វើការក្រោមប្រធានបទ “ការ
គំរាមកំហែងអំពីសន្តិសុខនុយក្លេអ៊ែរ”។ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាមលោក Pham Binh Minh រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសចំនួន
៥២បានចូលរួមជំនួបនេះដែរ។តំណាងទាំងអស់សុទ្ធតែចាត់ទុកថា ត្រូវខិតខំប្រឹង
ប្រែងបង្ការប្រឆាំងនឹងគ្រោះអាសន្នចំពោះសន្តិសុខនុយក្លេអ៊ែរ ជាពិសេសគឺលទ្ធិ
ភេរវកម្មនុយក្លេអ៊ែរ ក្នុងកាលៈទេសៈដែលអង្គការភេរវកម្មនានាកំពុងបើកទូលាយ
ឥទ្ធិពល ហើយស្វែងរកវិធានទាក់ទងជាមួយបច្ចេកវិទ្យានិង គ្រឿងវិទ្យុសកម្មនិង
ទាក់ទាញអ្នកជំនាញការ។ប្រទេសទាំងអស់ឯកភាពថា ត្រូវ បង្កើនកិច្ចសហប្រតិ
បតិ្តការអន្តរជាតិ ចែករំលែកព័ត៌មាននិងបទពិសោធន៍លើ វិស័យនេះ។
នៅខាងក្រៅសន្និសីទ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានជួបសន្ទនា
ជាមួយប្រធានគណៈប្រតិភូនៃប្រទេសជាច្រើន។នៅបណ្ដាជំនួបនេះ លោក
Pham Binh Minh និងថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិនានាបានផ្លាស់ប្ដូរ
មតិអំពីស្ថានភាពនៅតំបន់និងវិស័យសហប្រតិបតិ្តការដែលភាគីទាំងពីរយកចិត្ត
ទុកដាក់ដូចគ្នា សំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ