វេទិកាទូទាំងពិភពលោករបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានប្រារព្វឡើង

នាថ្ងៃទី ៤ មេសា នៅទីក្រុងបារីស (បារាំង) បានប្រព្រឹត្តទៅវេទិកាទូទាំង​ពិភព លោក ឆ្នាំ ២០១៣ របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ​( OECD)។ គោលដៅរបស់វេទិកាលើកនេះគឺ ជំរុញការសន្ទនា រវាងអង្គការនេះ ​ជាមួយបណ្ដា រដ្ឋាភិបាលមិនមែនជាសមាជិក របស់អង្គការ ក៏ដូចជាមណ្ឌល​ឯកជន និងម្ចាស់សិទ្ធិ
ក្នុងសង្គមស៊ី​វិល។ វេទិកាឆ្នាំនេះត្រូវបានប្រព្រឹត្តទៅក្នុង​រយះពេល២ថ្ងៃ គឺថ្ងៃទី៤និង ទី៥មេសា ដោយប្រធានបទ÷​របៀបទំនាក់ទំនង​ថ្មី ​ក្នុងការកាត់បន្ថយភាពក្រីក្រ 
បង្រួញ ចន្លោះរវាងអ្នកមាននិងអ្នកក្រីក្រ និងស្ថានភាពបាត់តុល្យភាពក្នុងកំណើន
សេដ្ឋកិច្ច …ជាដើម។ វៀតណាមជាសមាជិកសកម្ម​មួយនៃ OECD និង លើកនេះ  គណះប្រតិភូវៀតណាមដឹកនាំដោយលោក​Trinh Cong Khanh ប្រធាន នាយកដ្ឋាន គោលនយោបាយជនជាតិ ​នៃ​គណះកម្មាធិការជនជាតិ បានអញ្ជើញចូលរួមវេទិកា​នេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ