វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៣៖ នាំមកនូវធនធានផ្ទៃក្នុងសម្រាប់ការស្តារឡើងវិញយ៉ាងខ្លាំងក្លា

(VOVWORLD) -គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Doan Van Viet បានចូលរួមសន្និសីទ។

"ការប្រើប្រាស់ធនធានផ្ទៃក្នុង (រួមទាំងទេសចរណ៍ក្នុងស្រុក និងក្នុងតំបន់) សម្រាប់ការស្តារឡើងវិញយ៉ាងខ្លាំងក្លា បន្ទាប់ពីជំងឺរាតត្បាត” គឺជាសារដែលត្រូវបានមេដឹកនាំជាច្រើននាំចេញនៅក្នុងវេទិកាទេសចរណ៍សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ATF) ឆ្នាំ ២០២៣ ដែលបើកដំណើរការនៅយប់ថ្ងៃទី៣ ខែកុម្ភៈ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Doan Van Viet បានចូលរួមសន្និសីទ។ ដំណើរការចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតដែលធ្វើឡើងតាមទម្រង់ប្តូរវែន ក្នុងចំណោមសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បង្កើតលំហសហប្រតិបត្តិការដើម្បីលើកកម្ពស់តំបន់នេះក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទូទាំងពិភព លោក។ ក្រៅពីប្រទេសអាស៊ានទាំង១០ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញការចូលរួមពីដៃគូសន្ទនា រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ាន+៣) ព្រមទាំងរុស្ស៊ី និងឥណ្ឌាផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ