វេទិកាបណ្តាប្រទេសកោះប៉ាស៊ីហ្វិកលើកទី ៥២៖ ដាក់​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅមួយអន្លើ ​ផ្តោត​លើ​ការ​ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ

(VOVWORLD) - ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែខែវិច្ឆិកា វេទិកាបណ្តាប្រទេសកោះប៉ាស៊ីហ្វិក (PIF) លើកទី ៥២ បានប្រព្រឹត្តទៅនៅប្រជុំកោះ Cook។
វេទិកាបណ្តាប្រទេសកោះប៉ាស៊ីហ្វិកលើកទី ៥២៖ ដាក់​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅមួយអន្លើ ​ផ្តោត​លើ​ការ​ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ - ảnh 1រូបភាព៖ The Conversation

នេះជាកិច្ចប្រជុំលើកដំបូងរបស់ថ្នាក់ដឹកនាំ PIF ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩មក ដោយមានការចូលរួមយ៉ាងទូលំទូលាយពី “ប្រទេសជាដៃគូ” ដើម្បីផ្លាស់ប្តូរទស្សនៈ និងដោះស្រាយបញ្ហាក្នុងតំបន់។

របៀបវារៈអាទិភាពចម្បងរបស់ប្រតិភូនៃបណ្តាប្រទេសកោះ គឺដាក់ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗនៅមួយអន្លើ រួមសាមគ្គីគ្នាខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងជំរុញយុទ្ធសាស្ត្រប៉ាស៊ីហ្វិកបៃតង ដល់ឆ្នាំ ២០៥០ បង្វែរកម្លាំងពលកម្ម និងបញ្ហាសន្តិសុខក្នុងតំបន់។ ក្នុងនោះ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ គឺជាអាទិភាពស្នូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ