វេទិកាយុវជនពិភពលោកឆ្នាំ ២០១៨ ជាមួយសារសន្តិភាព​ សាមគ្គីភាព និង​ភាពច្នៃប្រឌិត

(VOVWORLD) -វេទិកាយុវជនពិភពលោកឆ្នាំ២០១៨ បានប្រព្រឹត្តិទៅនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីបចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា ដោយទាក់ទាញបានការចូលរួមរបស់តំណាងពិភពលោកចំនួនបប្រមាណ ៥ ពាន់នាក់ ក្នុងការសន្ទនា កិច្ចពិភាក្សាស្ដីពីក្រុមប្រធានបទជាច្រើន ក្រោមសារ សន្តិភាព សាមគ្គីភាព និងភាពច្នៃប្រឌិត។

ដោយមានបទបង្ហាញរាប់រយអត្ថបទស្ដីពីប្រធានបទជាច្រើននោះ វេទិកានេះគឺជាឱកាសសម្រាប់តំណាងយុវជនសកលលោក ដើម្បីយុវវ័យនាពេលបច្ចុប្បន្នបញ្ចេញសម្លេង ក៏ដូចជាមហិច្ឆតារួមរួមដើម្បីឆ្ពោះទៅរកសន្តិភាព វឌ្ឍន៍ភាព និងកិច្ចសហប្រតិបត្តិការការ។

ស្ដីពីតួនាទីរបស់ថ្នាក់ដឹកនាំនៅលើពិភពលោកចំពោះសន្តិភាពនោះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi បានចាត់ទុកថា ការបង្កើត និងការរក្សាខឿនសន្តិភាពគឺអាស្រ័យទៅលើទស្សនវិស័យរបស់ថ្នាក់ដឹកនាំនយោបាយនៅប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ