វេទិកាសេដ្ឋកិច្ចពិភពលោកអំពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកខាងជើងសង្កត់ធ្ងន់ទៅលើតួនាទីរបស់សហគ្រាស

(VOVWORLD) - វេទិកាសេដ្ឋកិច្ចពិភពលោកអំពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកខាង ជើងឆ្នាំ២០១៧ (WEF MENA ២០១៧) បានបិទបញ្ចប់នាថ្ងៃទី២១ ឧសភា នៅ ប្រទេសហ្ស៊កដានី ដោយចេញសារដែលសង្កត់ធ្ងន់ទៅលើតួនាទីនៃទំនាក់ទំនងរវាង សហគ្រាសក្នុងសម័យថ្មី។

  (VOVworld) - វេទិកាសេដ្ឋកិច្ចពិភពលោកអំពីមជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកខាង ជើងឆ្នាំ២០១៧ (WEF MENA ២០១៧) បានបិទបញ្ចប់នាថ្ងៃទី២១ ឧសភា នៅ ប្រទេសហ្ស៊កដានី ដោយចេញសារដែលសង្កត់ធ្ងន់ទៅលើតួនាទីនៃទំនាក់ទំនងរវាង សហគ្រាសក្នុងសម័យថ្មី។ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅក្រោមប្រធានបទ “ចាប់ ផ្ដើមការផ្លាស់ប្ដូរមានលក្ខណៈជំនាន់” នោះ បណ្ដាអ្នកនយោបាយនិងថ្នាក់ដឹកនាំ សហគ្រាសមកពីប្រទេសជាង៥០ បានចូលរួមជំនួបពិភាក្សាជាច្រើនទាក់ទិនដល់ បញ្ហាក្ដៅគគុកដែលតំបន់កំពុងប្រឈមមុខ ហើយចាប់ផ្ដើមកម្មវិធីនិងការផ្ដើម គំនិតពហុភាគី។ការផ្ដើមគំនិតធំចំនួន២ត្រូវបានបំផុសឡើង។ទីមួយគឺការផ្ដើម គំនិត “អ៊ីនធឺណែតសំរាប់មនុស្សគ្រប់រូប” សំដៅជំរុញមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលនៅហ្ស៊ុកដានី។ទីពីរគឺការផ្ដើមគំនិត “ដៃគូអភិវឌ្ឍន៍និរន្តរភាព” តាមនោះ ហ្ស៊កដានីនឹងក្លាយទៅជាមជ្ឈមណ្ឌលក្នុងតំបន់សំដៅប្រមូលផ្ដុំប្រភពហិរញ្ញវត្ថុ សំរាប់គំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ