វេទិកាអ៊ីធឺណែតវៀតណាមឆ្នាំ ២០១៧

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ វិចិ្ឆកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវាទិកា អ៊ីនធឺណែតវៀតណាមឆ្នាំ ២០១៧ (VIF១៧)។ ដោយប្រធានបទ «Digital For Good» (បច្ចេក វិទ្យាល្អនាំមកនូវប្រការល្អប្រសើរ) វេទិកាគឺជាឱកាសដើម្បីសមាជិករដ្ឋាភិបាលវៀតណាមនិងអ្នកកំណត់គោលនយោបាយសហគ្រិននិងវិនិយោគិនពិភាក្សាអំពីសក្តានុពលរបស់អ៊ីនធឺណែតក្នុងការអភិវឌ្ឍន៍សង្គមបង្កើតឡើងសង្គមបើកទូលាយនិរន្តរភាពនិងច្នៃប្រឌិត។ 
វេទិកាអ៊ីធឺណែតវៀតណាមឆ្នាំ ២០១៧  - ảnh 1វេទិកាអ៊ីធឺណែតវៀតណាមឆ្នាំ ២០១៧  

(VOVworld) - នាព្រឹកថ្ងៃទី ២៧ វិចិ្ឆកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវាទិកាអ៊ីនធឺណែត

វៀតណាមឆ្នាំ ២០១៧ (VIF១៧)។ ដោយប្រធានបទ «Digital For Good» (បច្ចេក វិទ្យាល្អនាំមកនូវប្រការល្អប្រសើរ) វេទិកាគឺជាឱកាសដើម្បីសមាជិករដ្ឋាភិបាលវៀតណាមនិង អ្នកកំណត់គោលនយោបាយសហគ្រិននិងវិនិយោគិនពិភាក្សាអំពីសក្តានុពលរបស់អ៊ីនធឺណែតក្នុងការអភិវឌ្ឍន៍សង្គមបង្កើតឡើងសង្គមបើកទូលាយនិរន្តរភាពនិងច្នៃប្រឌិត។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Pereric Hogberg បានអះអាងថា៖

        «ទាក់ទងជាមួយអ៊ីនធឺណែតមានន័យថា៖ យើងកំពុងបង្កើតឡើងឱកាសជាច្រើននិង លទ្ធភាពដើម្បីអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតលើគ្រប់វិស័យក្នុងសង្គមបច្ចុប្បន្ន។ សេរីភាពអ៊ីនធឺណែតមានន័យដែរថា៖យើងអាចទាក់ទងជាមួយការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ពោរពេញទៅដោយសក្តានុភាពមួយទៀតឆ្លាតថែមទៀត។ អ៊ីនធឺណែតបានក្លាយទៅជាគ្រឹះ ស្ថានដ៏សែនសំខាន់របស់ពិភពលោកដែលមិនអាចខ្វះបានឡើយក្នុងជីវភាពរស់នៅរបស់ មនុស្សលោក។»

        រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Pham Hong Hai

បានសង្កត់ធ្ងន់ថា៖

        «ក្នុងរយៈពេល ២០ ឆ្នាំអភិវឌ្ឍន៍ វៀតណាមមានមនុស្សប្រើប្រាស់អ៊ីនធឺណែតចំនួន ៥០ លាននាក់ ស្រូបយកជាង ៥៤% ចំនួនប្រជាជន ខ្ពស់ជាងកំរិតមធ្យមលើពិភពលោក ហើយស្ថិតនៅប្រទេសនិងតំបន់ដែលមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតខ្ពស់បំផុតនៅទ្វីបអាស៊ី។ នាបច្ចុប្បន្ន រដ្ឋាភិបាលក្រសួងព័ត៌មាននិងផ្សព្វផ្សាយកំពុងជំរុញការខ្នះខ្នែងអភិវឌ្ឍន៍ វិទ្យសាស្ត្របច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនិងអនុវត្តតំលៃហួសកំរិតលើបណ្តាញអ៊ីនធឺណែត រួមជាមួយការអភិវឌ្ឍន៍របស់សេវាកម្មផ្សេងៗទៀតដើម្បីនាំមកនូវផលប្រយោជន៍ សំរាប់ប្រជាជននិងសហគ្រាស៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ