វប្បធម៌វៀតណាមបង្កើតចំណាប់អារម្មណ៍ជាច្រើននៅក្នុងពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិឆែក

(VOVWORLD) -ពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិភាគតិច នៅទីក្រុង Litomerice  តំបន់ Usti Nad Labem សាធារណហរដ្ឋឆែក បានប្រព្រឹត្តទៅនាថ្ងៃទី២០ឧសភា។ នេះជាព្រឹត្តិការណ៍សំខាន់បានប្រព្រឹត្តទៅជាប្រចាំឆ្នាំ សំដៅផ្សព្វផ្សាយវប្បធម៌ប្រពៃណីនៃបណ្ដាជនភាតិចនៅក្នុងតំបន់ រួមចំណែកបង្កើនចំណងសាមគ្គីភាព 
វប្បធម៌វៀតណាមបង្កើតចំណាប់អារម្មណ៍ជាច្រើននៅក្នុងពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិឆែក - ảnh 1វប្បធម៌វៀតណាមបង្កើតចំណាប់អារម្មណ៍ជាច្រើននៅក្នុងពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិឆែក 

ពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិភាគតិច នៅទីក្រុងLitomerice តំបន់ Usti Nad Labem សាធារណហរដ្ឋឆែកបានប្រព្រឹត្តទៅនាថ្ងៃទី២០ឧសភា។នេះជាព្រឹត្តិការណ៍សំខាន់បានប្រព្រឹត្តទៅជាប្រចាំឆ្នាំ សំដៅផ្សព្វផ្សាយវប្បធម៌ប្រពៃណីនៃបណ្ដាជនភាតិចនៅក្នុងតំបន់រួមចំណែកបង្កើនចំណងសាមគ្គីភាពការ យោគយលគ្នាទៅវិញទៅមករវាងបណ្ដាជនជាតិ។ លោកស្រី Iveta Pospisilova តំណាងគណៈចាត់តាំង បានអោយដឹងថា៖

          “ ដោយមានគោលដៅផ្សព្វផ្សាយវប្បធម៌បណ្ដាជនជាតិភាគតិច និងជំរុញការធ្វើសមាហរណកម្ម យើងខ្ញុំបានអញ្ជើញគណះប្រតិភូវៀតណាម មកចូលរួមសម្ដែង ជួបប្រាស្រ័យជាមួយជនជាតិផ្សេងៗ។ គណៈចាត់តាំងមានគោលបំណងថា៖ មិត្តវៀតណាមបន្តចូលរួមព្រឹត្តិការណ៍វប្បធម៌បណ្ដាជនជាតិផ្សេងៗទៀត ដើម្បីឧទ្ទេសនាមអំពីវប្បធម៌វៀតណាមផង និងចែករំលែកបទពិសោធន៍ធ្វើសមាហរណកម្មទៀតផង។”

          នៅទីនេះ ឈុតសម្ដែងអាវផាយវៀតណាមបានបន្សល់ទុកនៅចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា ចំពោះទស្សនិកជន និងភ្ញៀវទេសចរ។ លោកស្រី Jana Pacltova ភ្ញៀវទេសចរមួយនាក់ បានអោយដឹងថា៖ 

          “ ខ្ញុំស្រឡាញ់វប្បធម៌វៀតណាម និងចង់ស្វែងយល់អំពីវប្បធម៌វៀតណាម។ ឈុតសម្ដែងនានាបានជួយឧបត្ថម្ភខ្ញុំ យល់ដឹងបន្ថែមអំពីសំលៀកបំពាក់របស់បណ្ដាជនជាតិ ជាពិសេសគឺអាវផាយវៀតណាម។ យើងខ្ញុំយល់ដឹងបន្ថែមអំពីវប្បធម៌វៀតណាម ដើម្បីផ្សព្វផ្សាយចំពោះនិស្សិតនៅសាលារៀន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ