វិមានក្រឹមឡាំង៖ ជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងបេសកជនពិសេសអាមេរិក​មាន​ «អត្ថ​ប្រយោជន៍ និងប្រសិទ្ធភាព»

(VOVWORLD) - វិមានក្រឹមឡាំងកាលពីថ្ងៃទី ១៤ មេសា បានអត្ថាធិប្បាយថា ជំនួបកាលពីសប្តាហ៍ទៅមិញរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff គឺ "មានអត្ថប្រយោជន៍ និងប្រសិទ្ធភាព"។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា កិច្ចពិភាក្សានៅទីក្រុង Saint Petersburg បានបើក "កាណាល់ទំនាក់ទំនងចាំបាច់" សម្រាប់មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរព័ត៌មានដោយប្រយោល ក្នុងបរិបទដែលភាពតានតឹងកំពុងអូសបន្លាយ ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោក Peskov បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ លោកប្រធានាធិបតី Putin មិនបានពិភាក្សាលម្អិតអំពីការរៀបចំសម្រាប់កិច្ចប្រជុំនាពេលខាងមុខជាមួយសមភាគីអាមេរិក លោក Donald Trump នោះទេ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា រាល់ជំនួបរវាងមេដឹកនាំទាំងពីរនឹងត្រូវការរៀបចំយ៉ាងប្រុងប្រយ័ត្ន។

វិមានក្រឹមឡាំង៖ ជំនួបរវាងប្រធានាធិបតីរុស្ស៊ី និងបេសកជនពិសេសអាមេរិក​មាន​ «អត្ថ​ប្រយោជន៍ និងប្រសិទ្ធភាព» - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff នៅទីក្រុង St. Petersburg ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ Reuters/VNA

ជំនួនខាងលើនេះ បានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររយៈពេលមួយថ្ងៃរបស់បេសកជនពិសេស លោក Witkoff ទៅកាន់ប្រទេសរុស្ស៊ី។ នៅមុនដំណើរទស្សនកិច្ចរបស់លោក Witkoff លោកប្រធានាធិបតី Trump បានដាស់តឿនឲ្យសមភាគីរុស្ស៊ី ធ្វើសកម្មភាពកាន់តែលឿនដើម្បីបញ្ឈប់ជម្លោះជាមួយអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ